កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនាយកដ្ឋានស៉ើបការក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភី អ៊ួក ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំនុចផ្ទះគ្មានលេខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួល ពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ករណីញុះញង់បង្ករអោយមានភាពវឹកវរ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថរាជការសាធារណៈ រួចបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនាយកដ្ឋានស៉ើបការក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភី អ៊ួក
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


