ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​រមណីយដ្ឋាន​ឆ្នេរកែប​នឹង​ត្រូវ​ធ្វើ​យុទ្ធនាការ​លុប​បំបាត់​មិនឲ្យ​មាន​ថង់ប្លាស្ទិក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ជាទូទៅ​សំណល់​ដែល​តែងតែ​បោះចោល​រប៉ាត់រប៉ាយ​នៅ​គ្រប់​ទីកន្លែង ភាគច្រើន​គឺជា​សំរាម​និង​សំណល់​ថង់ប្លាស្ទិក ហើយ​សំណល់​ប្រភេទ​នេះ​ត្រូវ​បាន​បន្សល់ទុក​នៅ​គ្រប់​ទីកន្លែង មិន​ថា​ទីប្រជុំជន ទីសាធារណៈ ឬ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​នោះ​ទេ សូម្បីតែ​នៅ​តាម​លំនៅដ្ឋាន​របស់​យើង​ក៏​មាន​បន្សល់​ថង់ប្លាស្ទិក​ពាសវាល​ពាសកាល​ដែរ​។​ដោយឡែក​ចំពោះ រមណីយដ្ឋាន​ឆ្នេរកែប ដែលជា​តំបន់​ទេសចរណ៍​កន្លងមក​ធ្លាប់​មាន​សំណល់​ប្លា​ស្ទិក ចាប់ពី​ពេលនេះ​តទៅ​នឹង​ត្រូវ​រួម​គ្នា​លុបបំបាត់​មិន​ឲ្យ​សំណល់​ប្រភេទ​ថង់ប្លាស្ទិក​នេះ​នៅ​តាម​ទី​លម្ហែ​ទៀត​ទេ​។​

​នេះ​ជា​ការលើកឡើង​របស់​ប្រមុខ​ដឹកនាំ​ខេត្ត​កែប គឺ​លោក កែ​ន សត្ថា ថ្លែង​ក្នុង​យុទ្ធនាការ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​មាត់​ឆ្នេរ​ក្រុងកែប នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​ឆ្នេរកែប​ប្រឆាំងនឹង​សំណល់​ប្លា​ស្ទិក​”​។​

​លោក​អភិបាលខេត្ត​កែប បាន​លើកឡើង​ទៀត​ថា ជា​ការពិត​ណាស់ សំណល់​ប្លា​ស្ទិក​ជា​កត្តា​ប្រឈម​មួយ​យ៉ាងធ្ងន់ធ្ងរ ទោះ​បី​ប្រភេទ​សំរាម​នេះ​ស្រាលៗ​តែ​វា​បង្កបញ្ហា​ស្មុគស្មាញ ថែម​ទាំង​ប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​លោក​ថា​៖ សំរាម​ប្លា​ស្ទិក​តែងតែ​បង្ហើរតាម​ខ្យល់ដែល​បង្ក​ទៅ​ជា​ភាពស្មោកគ្រោ​កនិង​ជា​ប្រភព​ចម្លង​មេរោគ​ផងដែរ​។​លោក​អភិបាលខេត្ត​បាន​បន្តថា ការប្រើ​ថង់ប្លាស្ទិក​នៅក្នុង​តំបន់​ទេសចរណ៍​ថ្វីត្បិតជា​របស់ស្រាល ប៉ុន្តែ​វា​នឹង​បង្ក​ការលំបាក​គ្រប់​បែបយ៉ាង ព្រោះ​សំណល់​ទាំងនេះ​វា​តែងតែ​ចល័ត​គ្រប់ទិសទី​ខណៈ​មាន​ខ្យល់​បោកបក់​នោះ​។​ម្យ៉ាងទៀត​សំណល់​ប្លា​ស្ទិក​កើតឡើង​ដោយសារ​អាជីវករ អ្នកលក់ដូរ​ទំនិញ​គ្រប់​ប្រភេទ នៅពេល​ភ្ញៀវ​ទិញ​សម្ភារៈ ទំនិញ​ឬ​របស់របរ​ផ្សេងៗ តែងតែ​ច្រក​ដោយ​ថង់ប្លាស្ទិក​ជានិច្ច ម្លោះ​ហើយ​ការ​ជញ្ជូន​សំណល់​ប្លា​ស្ទិក​មក​កាន់​តំបន់​មួយ​ទៅ​កន្លែង​មួយ គឺ​ផ្តើម​ដោយសារ​យើង​ទាំងអស់គ្នា ដោយ​ការនាំ​សំណល់​នេះ​បើ​មាន​មនុស្ស​រាប់មឺុន​នាក់​មក​ដើរ​លេង​នឹង​បាន​នាំ​ថង់ប្លាស្ទិក​រាប់​មឺ​ុ​ន​មក​ជាមួយ​ដែរ​។​

​ដូច្នេះ​ដើម្បី​បោសសម្អាត​សំណល់​ប្លា​ស្ទិក​កុំឲ្យ​មាន​សេសស​ល់នៅមាត់​ឆ្នេរកែ​ប យើង​ត្រូវ​រួគ្នា​លុបបំបាត់​នូវ​ការប្រើ​ប្រា​ស់​ថង់ប្លាស្ទិក ដោយ​បង្វែ​ទៅ​ប្រើប្រាស់​របស់​ផ្សេង​ជំនួស​វិញ​ទើប​ប្រសើរ​។​នេះ​ដើម្បី​ឲ្យ​ស័ក្តិសម​ជា​ឈ្មោះ​ខេត្ត​មាន​ឆ្នេរ​បៃតង ស្រប​តាម​សូចនាករ ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​៕ សេង ណា​រិទ្ធ​

 

r180315c1-(1) r180315c1-(9) r180315c1-(8) r180315c1-(7) r180315c1-(6) r180315c1-(5) r180315c1-(4) r180315c1-(3) r180315c1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.