សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
នៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣ នេះ
ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខា បានអញ្ជើញដឹកនាំ ក្រុមប្រតិបត្តិសាខា ក្រុមការងារកាកបាទក្រហមឃុំសាលាក្រៅ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ទៅជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុង ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១០គ្រួសារ ។
នៅក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលលោកតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ដោយលោក សេន ត




