ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រជាពលរដ្ឋ​សប្បាយចិត្ត​ដោយ​ឃើញ​កាំ​កុង​ត្រូវ​ឧស្សាហ៍​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​តាម ផ្សារ តែ​បើក​ដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល​ដោយ​ខ្វះ​ការត្រួតពិនិត្យ​ច្រកទ្វារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ដែលមាន លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ដែល​ទើបនឹង​ផ្លាស់​មក​កាន់​នៅ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព ខូច​គុណភាព និង​ធ្វើតេស្ត​បឋម (Test Kit) លើ​ចំនី​អារ​ហារ​បរិភោគ ។ ប៉ុន្តែ​ពួកគាត់​នៅតែ​មាន​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង​ដដែល ព្រោះ​ទំនិញ​តាម​ច្រកទ្វារ ត្រូវ​គេ​បើក​ឱ្យ​ដឹក​ចូល​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការ​ត្រួវ​ពិនិត្យ​អ្វី​នោះឡើយ ។

​ហេតុការណ៍​ចុះ​ពិនិត្យ​នេះ ធ្វើឡើង​កាល​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​តាម​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង និង ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​មួយចំនួន​នៅ​ផ្សារ​ខាងលើ បានឱ្យដឹងថា បញ្ហា​សារធាតុ​គីមី ដែល​ធ្វើឱ្យ​ប៉ះពាល់ និង​បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង មិនមែន​បង្កឡើង​ដោយសារ​អ្នក លក់ដូរ​នៅក្នុង​ផ្សារ​នោះ​ទេ គឺ​ត្រូវបាន​ឈ្មួញ​ជា​អ្នក​នាំ​ចូល​មក​ពី​ទឹកដី​ប្រទេស​ថៃ ។ ប្រភព​បន្តទៀតថា បើសិនជា​មន្ត្រី​កាំកុងត្រូល មិន​ធ្វើ​ការទប់ស្កាត់​នៅ​ច្រក​ទ្វារ​ទេនោះ  អាច​នឹង​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព ពលរដ្ឋ​រស់នៅ​តាម​ភូមិ និង​ក្នុង​ផ្សារ​ជាក់​ជាមិនខាន ។

​ប្រភព​បន្តទៀតថា  ព្រោះ​ចំណីអាហារ​ខូច​គុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី បាន​ក្លាយជា​ឃាតករ​លាក់​មុខ អាច​បំផ្លាញ​សុខភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ ។ លើសពីនេះ គេ​ឃើញ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ហាក់ ដូចជា​គ្រាន់តែ​យក​មុខ​ប៉ុណ្ណោះ ដោយ​ចុះ​ចាប់​ឆែកឆេរ តែ​តូប​លក់ដូរ​តូចតាច​ប៉ុណ្ណោះ ចំណែក​កន្លែ ង​ស្តង់​ធំៗ នៅក្នុង​ក្រុង​ប៉ៃលិន មិន​ធ្លាប់​ពិនិត្យ​នោះ​ទេ ដោយ​សង្ស័យ​ថា ត្រូវរ៉ូវ​គ្នា ខាង​ឈ្មួញ​បង់លុ យ​ឱ្យ លុះ​យក​ទៅ​ដាក់​លក់​ចែកចាយ​តាម​ផ្សារ​និង​តាម​ភូមិ​ពិនិត្យ​ឃើញ​ហួស​តែម្តង ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិនអាច​ទាក់ទង​ទៅ​លោក ឈឹម វាសនា ប្រធាន​កាំ​កុង ត្រូល សាខា​ខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ផ្លាស់​មក​កាន់​នៅ​ខេត្ត​ប៉ៃលិន បានទេ ដោយសារ​សុំ​លេខ​ទូរ ស័ព្ទ​ពី​មន្ត្រី​កាំកុងត្រូល​មួយចំនួន​គេ​មិន​ព្រម​ឱ្យ​នោះឡើយ ៕
​ដោយ ៖ នីយ៉ា​

 

r180315a3 r180315a6 r180315a1 r180315a7 r180315a5 r180315a2 r180315a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.