ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

រដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភដល់និវត្តន៍ជនអគ្គិសនីកម្ពុជាជាង ៧០០នាក់

រដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភដល់និវត្តន៍ជនអគ្គិសនីកម្ពុជាជាង ៧០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយនិវត្តន៍ជនរបស់អគ្គិសនីកម្ពុជាចំនួនជាង ៧០០នាក់ ដោយមានការឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីក៏មានការជួបជាមួយក្រុមគ្រួសារជាង ១០គ្រួសារ ដែលមានកូនចៅពលី ក្នុងពេលបំពេញការងារផងដែរ។

លោក កែវ រតនៈ បានបញ្ជាក់ឱ្យដឹងថា ការរៀបចំពិធីជួបជុំសំណេះសំណាលនេះ ដើម្បីជាការដឹងគុណ និងថ្លែងអំណរគុណដល់រៀមច្បង ដែលជានិវត្តន៍ជនរបស់អគ្គិសនីកម្ពុជា ដែលពួកគាត់បានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយគណបក្សប្រជាជនកម្ពុជា កសាងឱ្យមានសន្តិភាព និងការអភិវឌ្ឍចាប់ផ្តើមពីបាតដៃទទេ តាំងពីក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មក។

លោករដ្ឋមន្ត្រីបានលើកឡើងថា «កាលពីពេលពួកគាត់ចាប់ផ្តើម ការងារតាំងពីក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក មិនមានប្រាក់ខែនោះទេ ហើយសិនជាមានប្រាក់ខែ គឺមានតិចតួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែឆន្ទះ និងការតស៊ូ តាមគន្លងរបស់សម្តេចតេជោ ហ៊ុន សែន ទើបនិវត្តន៍ជនទាំងនោះ បានជួយកសាងប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ពិសេសវិស័យអគ្គិសនី តាំងពីបាតដៃទទេ រហូតដល់ភូមិចំនួន៩៨ភាគរយ ទូទាំងប្រទេស មានអគ្គិសនីពីបណ្តាញជាតិ ហើយខ្នងផ្ទះជាង៩០ភាគរយ បានទទួលអគ្គិសនីប្រើប្រាស់ពីបណ្តាញជាតិរួចរាល់ហើយ»។

លោកបន្តថា «គុណសម្បត្តិទាំងអស់នេះ កូនចៅជំនាន់ក្រោយ ដែលជាអ្នកបន្តវេនរបស់អគ្គិសនីកម្ពុជា វិស័យថាមពល គឺនៅតែបន្តប្រឹងប្រែងយកសមិទ្ធផល ដែលរៀបច្បងបានកសាងពីមុនៗមកមិនឱ្យបាត់បង់ ហើយថែមទាំងព្រួតដៃគ្នា រក្សានូវអ្វីដែលពួកគាត់ខិតខំប្រឹងប្រែងពីមុនៗមក កាន់តែក្លាយទៅជាគ្រឹះនៃការអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនី ឱ្យកាន់តែមានការរីកចម្រើ​ន និងក្លាយជាកាតាលិកជួយឱ្យមានការរីកចម្រើនសេដ្ឋកិច្ច និងសង្គមជាតិ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើនទៅមុខ»។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន ១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ សម្រាប់ប្រើប្រាស់រួចហើយ ខណៈនៅសល់ភូមិតែ ២៤៥ប៉ុណ្ណោះ ស្មើនឹង ១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនីពីបណ្តាញជាតិ ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម។ ប៉ុន្តែ បើទោះបីជា ភូមិទាំង ២៤៥ នោះ មិនទាន់ទទួលបានប្រភពអគ្គិសនីពីបណ្តាញជាតិក្តី ក៏ភូមិមួយចំនួនបានទទួលការផ្គត់ផ្គង់អគ្គិសនី ពីប្រភពថាមពលពន្លឺព្រះអាទិត្យរួចហើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.