ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

សិក្ខាសាលា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ក្រោម​ប្រធានបទ “​អភិបាលកិច្ច​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សិក្ខាសាលា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ក្រោម​ប្រធានបទ​ស្តីពី​”​អភិបាលកិច្ច​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​” ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​សណ្ឋាគារ​មិត្តភាព ខេត្ត​កំពត ដែល​រៀបចំឡើង​ដោយ​JICA​ប្រចាំ​កម្ពុជា ក្រោម​វត្តមាន​លោក សូ មុន្នី​រក្សា ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ក្រសួងមហាផ្ទៃ លោក ស៊ុក សា​រ៉ា​ដ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក ភោគ ភា​រ៉ា មន្ត្រី​កម្មវិធី​ទទួលបន្ទុក​កម្មវិធី​អភិបាលកិច្ច នៃ​ការិយាល័យ​Jica ប្រចាំ​កម្ពុជា​។​

​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នេះ លោក ស៊ុក សា​រ៉ា​ដ បានឲ្យដឹងថា ផ្តើមចេញ​ពី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុ​ជា នីតិកាល​ទី​៥ នៃ​រដ្ឋសភា រដ្ឋបាល​ខេត្ត​កំពត ក៏ដូចជា​ក្រសួង​មហាផ្ទៃ បាន​យកចិត្តទុកដាក់​ពង្រឹង​និង​អនុវត្ត​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​និង​ទទួលខុសត្រូវ​ខ្ពស់​នូវ “​អភិបាលកិច្ច​ល្អ​”​ដែល​ជា​ស្នូល​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុ​ជា នៅតែ​ជា​ស្នូល​និង​ជា​ចំណុច​សំខាន់​នៃ​យុតិ្ត​ធម៌​សង្គម និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​សមធម៌ ដែល​មាន​គោលការណ៍​ចំនួន​៩​ចំណុច រួមមាន​៖ ១.​ការចូលរួម ២.​នីរិរដ្ឋ ៣.​តម្លាភាព ៤.​ការព្រមព្រៀង​-​ឯកភាពគ្នា ៥.​សមធម៌ ៦.​ប្រសិទ្ធភាព និង​ភាព​ស័ក្តិសិទ្ធិ ៧.​គណនេយ្យភាព ៨​ការឆ្លើយតប ៩.​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​។​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ទៀតថា ជាមួយនេះ រដ្ឋបាល​ខេត្ត​យល់ឃើញថា ដើម្បី​បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ ពិសេស​នៅ​មូលដ្ឋាន​ផ្ទាល់​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នោះ យើង​ត្រូវ​ពង្រឹង​អនុវត្ត​នូវ​គោលការណ៍​នៃ​អភិបាលកិច្ច​ល្អ​ទាំង​៩​ចំណុច​ខាងលើ​ឲ្យមាន​ប្រសិទ្ធភាព និង​ខិតខំ​អនុវត្ត​នូវ​គោលនយោបាយ​របស់​ថ្នាក់​ជាតិ​ដែល​បាន​ដាក់ជូន ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​បន្ត​អនុវត្ត​ការកែទម្រង់​ដោយ​ឥត​រាថយ​ក្នុង​វិស័យ​សំខាន់ៗ​រួមមាន​៖ ការប្រយុទ្ធប្រឆាំង​នឹង​អ​ពើ​ពុករលួយ ការកែទម្រង់រដ្ឋបាល​សាធារណៈ និង​ពង្រឹង​គុណភាព នៃ​សេវា​សាធារណៈឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត និង​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​និង​បំណងប្រាថ្នា​របស់​ប្រជាជន ព្រម​ទាំង​សហគមន៍​ធុរកិច្ច​។​

​លោក សូ មុន្នី​រក្សា បានបញ្ជាក់ ដោយ​កត់សម្គាល់ថា កំណែទម្រង់រដ្ឋបាល​សាធារណៈ មាន​ការដ្ឋាន​កែទម្រង់​បី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​កំណែទម្រង់​អាទិភាព និង​ជា​កំណែទម្រង់​ស្នូល​ដែល​ធានា និង​គាំទ្រ​ដល់​ភាពជោគជ័យ​នៃ​ការអនុវត្ត​កំណែទម្រង់​ដទៃទៀត​នោះ​គឺ (១)​កំណែទម្រង់រដ្ឋបាល​សាធារណៈ (២)​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញ​វត្តុ​សាធារណៈ និង​(៣)​កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបេតយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ឬ​ហៅ​ថា​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ។​

​ក​ណែ​ទម្រង់​ទាំងបី​នេះ ជា​កំណែទម្រង់​ដែល​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​និង​ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​នៅក្នុង​ការ​អនុវត្ត​។​ហេតុនេះ ការខកខាន​ឬ​ការបរាជ័យ​ក្នុង​ការអនុវត្ត​កំណែទម្រង់​ណាមួយ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ ក៏ដូចជា​គោលដៅ​នៃ​ការអនុវត្ត​កំណែទម្រង់​ផ្សេងទៀត ។​

​លោក​បាន​គូសបញ្ជាក់​ទៀត​ថា កំណែទម្រង់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​ចាប់ផ្តើម​នៅ​ថ្នាក់ឃុំ សង្កាត់ ក្នុង​ឆ្នាំ​២០០២ និង​បាន​ពង្រីក​ទៅដល់​គ្រប់​ថ្នាក់ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពោល​គឺ​នៅ​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ឆ្នាំ​២០០៩ ហើយ​កំណែទម្រង់​នេះ ជា​កំណែទម្រង់​មាន​ចរិត​ជា​នយោបាយ​ផង និង​រដ្ឋបាល​ផង​។​ក្នុង​រយៈពេល​ប្រមាណ​១៥​ឆ្នាំ នៃ​ការអនុវត្ត​កំណែទម្រង់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​សមិទ្ធផល​ជាច្រើន​។

​លើ​ផ្នែក​នយោបាយ​កំណែទម្រង់​បាន​រៀបចំ​ឲ្យមាន​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ជា​នីតិបុគ្គល​ដែល​មាន​ក្រុមប្រឹក្សា​ជា​តំណាង​កើតឡើង​ពី​ការបោះឆ្នោត​ដោយផ្ទាល់ និង​មិនផ្ទាល់ ហើយ​រហូតមកទល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន​៤​លើក និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន​២​លើក​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180313a1 r180313a3 r180313a2 r180313a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.