ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

លោក ស៊ុយ សែម ថ្លែងអំណរគុណ ដល់ក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា នៅខេត្តពោធិ៍សាត់

លោក ស៊ុយ សែម ថ្លែងអំណរគុណ ដល់ក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា នៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានចេញលិខិតថ្លែងអំណរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដា្ឋន

ក្នុងខេត្តពោធិ៍សាត់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ ជូនគណបក្សក្នុងយុទ្ធនាការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងនេះ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «តាងនាមថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះចំពោះ លោក-លោកស្រី ប្រធាន អនុប្រធានក្រុមការងារក្រុង ស្រុក ឃុំ និងសមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់ ដែលបានបូជាកំលាំងកាយចិត្តដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការដណ្ដើមជោគជ័យដ៏ត្រចះត្រចង់ជូនគណបក្សក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងនេះ។

ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសសើរដោយស្មោះចំពោះទឹកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ចដើម្បីបុព្វហេតុបក្ស និងប្រជាជនរបស់យើង។ ស្នាដៃ និងលទ្ធផលនៃការខិតខំទាំងអស់របស់ លោក លោកស្រី នឹងត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រនៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅខេត្ត
ពោធិ៍សាត់របស់យើង។

ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរគុណកោតសរសើរ និងដឹងគុណដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះប្រជាជននៃខេត្តពោធិ៍សាត់ទាំងមូលដែលបាននាំគ្នាយ៉ាងច្រើនកុះកររហូតដល់ជាង ៨៧% ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យសន្លឹកឆ្នោតបានការគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៩០%។

លទ្ធផលដ៏ត្រចះត្រចង់នេះបង្ហាញឱ្យឃើញថាបងប្អូនពិតជាស្រលាញ់សន្តិភាព ចង់បានការអភិវឌ្ឍ និងការការពារសង្គមពីរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបន្តវេនយ៉ាងពិតប្រាកដ ។

ជាថ្មីម្ដងទៀតខ្ញុំសូមយកឱកាសនេះគោរពជូនពរ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុក ក្រុង ទាំងអស់ និងបងប្អូនប្រជាជនទាំងអស់ក្នុងខេត្តពោធិ៍សាត់ សូមប្រកបដោយពុទ្ធពរនិងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.