ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ស.ស.យ.ក ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ស.ស.យ.ក ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(កែប)៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីការសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ងួន ច័ន្ទសុជាតា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាចូលរួមប្រមាណ ៩០រូប។

នាឱកាសនោះលោក ងួន ច័ន្ទសុជាតា បានវាយតម្លៃ៥ចំណុច ដូចខាងក្រោម៖

*ទី១៖ ការងារសន្តិសុខ និងសុវត្ថិភាពសណ្ដាប់ធ្នាប់៖ គ្រប់ការិយាល័យបោះឆ្នោតទូទាំងខេត្ត គណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត ដោយបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពសណ្ដាប់ធ្នាប់ ទាំងរង្វង់មូលខាងក្រៅ និងខាងក្នុងនៃការិយាល័យបោះឆ្នោតបានយ៉ាងល្អប្រសើរ។ គ្រប់ការិយាល័យបោះឆ្នោត គ្មានការបង្កអុកឡុក បង្កអំពើហិង្សា និងគ្មានការគំរាមកំហែងនោះឡើយ។​

*ទី២៖ កំណត់សម្គាល់ក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត៖ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅគ្រប់ការិយាល័យទូទាំងខេត្តកែប បានប្រព្រឹត្តទៅតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងស្របតាមគោលការណ៍ ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវបានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ បានសង្កេតមើលដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដោយមិនបង្កឲ្យមានការរាំងស្ទះ ដល់ដំណើរការបោះឆ្នោត នោះឡើយ។

*ទី៣៖ ការបំពេញភារកិច្ចរបស់មន្ត្រីបោះឆ្នោត៖ មន្ត្រីនៃការិយាល័យបោះឆ្នោតទាំងអស់ បាទបំពេញតួនាទី ភារកិច្ចដែលមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងគោរពបានយ៉ាងទៀងទាត់នៃការបើកដំណើរការបោះឆ្នោត នៅម៉ោង ៧:០០នាទីព្រឹក និងបញ្ចប់ការបោះឆ្នោតនៅម៉ោង ១៥:០០ នាទីរសៀល ប្រកបដោយទទួលខុសត្រូវខ្ពស់។

*ទី៤៖ បញ្ហាប្រឈមរបស់អ្នកសង្កេតការណ៍៖ អ្នកសង្កេតការណ៍មួយចំនួនធំ មិនមានបទពិសោធន៍ក្នុងការសង្កេតការណ៍បោះឆ្នោត។ ការយល់ដឹងអំពីច្បាប់ បទបញ្ជា នៅមានកម្រិត និងសមត្ថភាពបំពេញការងារនៅមានកម្រិត។

*ទី៥៖ សន្និដ្ឋានជារួមដំណើរការប្រព្រឹត្តនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត៖ ដំណើរការបោះឆ្នោត នៅគ្រប់ការិយាល័យបោះឆ្នោតទូទាំងខេត្តកែប បានប្រព្រឹត្តទៅតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ្មានការបង្ករអុកឡុក គំរាមកំហែង បំភិតបំភ័យ និងអំពើហិង្សានោះឡើយ។

ក្រោមកិច្ចសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរដែនដីគ្រប់ថ្នាក់ ព្រមទាំងមានកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់គ្រប់គ្រាន់។ ចំណែកឯមន្ត្រីនៃការិយាល័យបោះឆ្នោតទាំងអស់វិញ បានបំពេញតួនាទីនិងភារកិច្ចដែលមាន ចែងក្នុងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងគោរពបានយ៉ាងទៀងទាត់ នៃដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គ្រប់ការិយាល័យបោះឆ្នោត បាទបញ្ជូនលទ្ធផលនៃការបោះឆ្នោត រួមនឹងសម្ភារៈ ឯកសារបោះឆ្នោត ទៅគណៈកម្មាធិការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដោយមានការចូលរួម ពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ កងកម្លាំងប្រដាប់អាវុធតាមការពារសុវត្ថិភាពបានយ៉ាងម៉ត់ចត់បំផុត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.