ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ បានបានបើកកិច្ចប្រជុំសមាជិកគណបក្សទាំង ២៩ ឃុំសង្កាត់ទូទាំង ក្រុង ស្រុក

ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ បានបានបើកកិច្ចប្រជុំសមាជិកគណបក្សទាំង ២៩ ឃុំសង្កាត់ទូទាំង ក្រុង ស្រុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ បានបានបើកកិច្ចប្រជុំសមាជិកគណបក្សទាំង ២៩ ឃុំសង្កាត់ទូទាំង ក្រុង ស្រុក

 

ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានបើកកិច្ចប្រជុំសមាជិកគណបក្សទាំង ២៩ ឃុំសង្កាត់ទូទាំង ក្រុង ស្រុក បន្ទាប់ពីទទួលជ័យជំនះក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក គួច ចំរើន ប្រធានគណបក្សប្រជាជនខេត្តព្រះសីហនុ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ ក្នុងខេត្ត មេឃុំ ចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដែលបានខិតខំឃោសនារកសំឡេងការគាំទ្រពីប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានច្រើនសន្ធឹកសន្ធាប់រហូតជាង ៨០%មានកម្រឹតខ្ពស់ ។

លោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងអំណរគុណនិង កោតសរសើរ ដល់សមាជិកបក្សទាំងអស់ដែលបានខិតខំកន្លងមកនិងត្រូវបន្តការខិតខំឲ្យបានខ្លាំងក្លារបន្ថែមទៀត ដើម្បីបំរើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងការគាំទ្ររបស់ពួកគាត់ ពិតប្រាកដណាស់តាមលទ្ធផលនេះ គឺប្រជាពលរដ្ឋ ប្រជាជន មហាជន ពិសេសសមាជិក សមាជិការរបស់យើងនៅទូទាំងខេត្ត បានជឿជាក់ គាំទ្រលើគោលនយោបាយរបស់គណបក្យប្រជាជនកម្ពុជា និងការជឿជាក់ ផ្តល់ការជឿជាក់លើមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចនេះចំពោះមុខត្រូវបំរើសេវាសាធារណឲ្យបានល្អជូនពួកគាត់ពេញចិត្ត ពេញថ្លើម ទើបពួកគាត់ស្រុះដៃគ្នាក្នុងការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តទៀត។ហើយតាមសន្លឹកឆ្នោតដែលយើងទទួលបាននាពេលនេះ ហើយកិច្ចការដែលយើងត្រូវបន្ត គឺការខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការអគុណត្រឡប់ទៅវិញ ចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នាបន្តការខិតខំឲ្យបានខ្លាំងក្លារថែមទៀត។

 

លោកប្រធានគណបក្សខេត្តបានបន្ថែមថា សូមឱ្យក្រុមការងារគណបក្សមូលដ្ឋាន បន្តសកម្មភាព ចុះទៅអគុណបងប្អុនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះកុំមានការបែងចែក ព្រោះប្រជាពលរដ្ឋរបស់យើងបានបោះឆ្នោតសរុប ៨៦,៥៧ភាគរយ ហើយសម្លេងគាំទ្រធៀបនឹងសន្លឹកឆ្នោតបានមានចំនួន ៨៦.១៣ភាគរយ ដូច្នេះត្រូវរៀបចំបន្តចុះអគុណដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយនៅក្នុងមូលដ្ឋាន ដែលពួកគាត់បានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានៅតាមតាមមូលដ្ឋានភូមិឃុំនីមួយៗកុំឲ្យពួកគាត់គិតថា នៅពេលបោះឆ្នោតហើយស្ងាត់ឈឹង ។

 

 

ជាការលើកទឹកចិត្តលោកប្រធានគណបក្សខេត្តបានផ្ដល់រង្វាន់ជូនដល់ឃុំសង្កាត់ទាំង ២៩ ដោយចំណាត់ថ្នាក់លេខ១  មានសង្កាត់កោះរ៉ុងសន្លឹម ទទួលបានថវិកា ៥០លានរៀល លេខ២.ឃុំស្ទឹងឆាយ ទទួលបានថវិកា ៣០លានរៀល និងលេខ៣.សង្កាត់កោះរ៉ុង ទទួលបានថវិកា ២០លានរៀល ចំណែកឃុំ-សង្កាត់ចំនួន ២៦ផ្សេងទៀត មិនបានចំណាត់ថ្នាក់ ក៏ទទួលបានប្រាក់រង្វាន់លួងចិត្តក្នុងមួយឃុំ-សង្កាត់ ១០លានរៀល នេះជាការឆ្លើយតបទៅនឹងការប្រឡងប្រណាំង ដែលយើងបានដាក់ចេញសម្រាប់ចែកជូនឃុំ-សង្កាត់ នាពេលកន្លងមក ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.