ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

«ការផ្ទេរអំណាចក្រោយការបោះឆ្នោតនឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ

«ការផ្ទេរអំណាចក្រោយការបោះឆ្នោតនឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

«ការផ្ទេរអំណាចក្រោយការបោះឆ្នោតនឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ

ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។

ជាពិសេស ការបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ទៅតាមបែបបទនិងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។

ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាចបួនប្រាំសប្តាហ៍ក្រោយការបោះឆ្នោតតែម្តង។ ជាមួយគ្នានេះដែរ ជាងមួយសប្តាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយផងដែរនូវសេចក្តីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ដែលភាគច្រើនលើសលប់ ជាយុវជនដែលជាកូនចៅរបស់វរជនកំពូលៗក្នុងរាជរដ្ឋាភិបាលនិងគណបក្ស។

ការបែកធ្លាយសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនេះ អាចជាការសាកល្បងសមរភូមិសតិអារម្មណ៍មហាជនមួយដ៏សំខាន់ផងដែរ ហើយវាអាចត្រូវបានវិនិច្ឆ័យតាមរយៈ​សន្លឹកឆ្នោតរបស់ពលរដ្ឋ។ ឥឡូវនេះ អាប៉ោងបើកគ្របហើយ គឺមានន័យថា អ្នកបោះឆ្នោតទទួលយកផែនការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជាជាមួយនឹងអាសនៈដ៏ច្រើនលើសលប់ ថ្វីដ្បិតរបូតអាសនៈបន្តិចបន្តួចទៅគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ម្ចាស់វ័យក្មេងមួយព្រះអង្គ ដែលទើបលេចព្រះភក្តិក្នុងឆាកនយោបាយក្រោយការសោយព្រះទិវង្គតនៃព្រះបិតារបស់ព្រះអង្គ។

ដូច្នេះ ការផ្ទេរអំណាចជារឿងមុននិងក្រោយដែលត្រូវធ្វើឡើងដោយជៀសមិនរួច។ តែមុននឹងផ្ទេរអំណាច គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះការបោះឆ្នោតជាមុនសិន។ លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈស្ទើរតែទាំងអស់នៅក្នុងរដ្ឋសភា គឺ១២០/១២៥ អាសនៈ។ តាមរយៈលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា មិនមានការរាំងស្ទះណាមួយក្នុងដំណើរការផ្ទេរអំណាចរបស់ខ្លួននោះទេ។

បើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោតមែន ការផ្ទេរអំណាចនេះ នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ជាពិសេស រយៈពេលជិត១០០ឆ្នាំចុងក្រោយ, ហើយរិតតែមិនធ្លាប់មានទាល់តែសោះ ដែលការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ដែលភាគច្រើនលើសលប់សុទ្ធតែជាយុវជន, មិនថាតែនៅកម្ពុជាទេ សូម្បីតែនៅអាស៊ីទាំងមូល ក៏មិនធ្លាប់មានបែបនេះដែរ។ ការផ្ទេរអំណាចនៅកម្ពុជានាពេលនេះ នឹងក្លាយជាបទពិសោធន៍មួយដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធនឹង​ការរៀបចំផែនការយុវជនបន្តវេន៕

២៤ កក្កដា ២០២៣

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.