ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

មន្ត្រីសហគមន៍កោះព្រះ បង្កើនការអភិរក្សសត្វផ្សោតរស់នៅទន្លេមេគង្គស្ទឹងត្រែង

មន្ត្រីសហគមន៍កោះព្រះ បង្កើនការអភិរក្សសត្វផ្សោតរស់នៅទន្លេមេគង្គស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ សម្រួលការផ្សាយ៖ គង់ សុខហេង

ខេត្តស្ទឹងត្រែង៖ សត្វផ្សោតប្រមាណពី ២៥ទៅ៣០ក្បាល កំពុងរស់នៅតាមអន្លង់អភិរក្សចំនួន៣ មានអន្លង់ត្បូងខ្លា-អន្លង់កោះកូនសត្វ -អន្លង់កោះសន្ទក់ ត្រូវបានមន្ត្រីសហគមន៍បង្កើនការអភិរក្សឱ្យនៅគង់វង្ស ។

ក្នុងសកម្មភាពចុះល្បាតនៅតំបន់អភិរក្សថ្ងៃទី២៤ខែកក្កដា លោកផែងប៊ឿន ប្រធានសហគមន៍នេសាទឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នៅតំបន់អភិរក្សទាំង៣ខាងលើនេះជនសង្ស័យចេះតែចូលធ្វើនេសាទនៅពេលយប់ ព្រោះកម្លាំងសហ គមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុណ្ណោះ ហើយមន្ត្រីសហគមន៍ កំពុងរៀបយន្តការអភិរក្សបន្ថែម ។       លោកបន្តថា៖ ចំណុចឆកល្វែងខ្លះបានធ្វើឱ្យជនសង្ស័យលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះ ពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវ: ចម្រុះដែលមាននៅតំបន់ទាំងនេះ ។     លោកបន្តថា៖បច្ចុប្បន្នក្រុមបច្ចេក ទេសបាននិងកំពុងតាមដានត្រីបបែលយក្ស ចំនួន៣ក្បាលតាមរយ:( ជីប៊ីអេស) ដែលមានទម្ងន់ចាប់ពី១៨៣គីឡូក្រាមរហូតទៅ ដល់ជាង៣០០គីឡូក្រាមរស់តំបន់នេះហើយឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ១៥គីឡូ ម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។     លោកស្រីសុវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅ ដល់ព្រំប្រទល់ខេត្តក្រចេះ  មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណប តម្រូវឱ្យប្រជាសហ គមន៍និងប្រជានេសាទរួមគ្នាអភិរក្សធនធានមច្ឆជាតិផង  និងសត្វផ្សោតផងនិងត្រីបបែលយក្សនេះផង។          លោកបន្តថា៖ធនធានទាំងនេះ គឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់  ដូច្នេះសហគមន៍និងប្រជានេសាទទាំង អស់ត្រូវរួមគ្នាថែរក្សាដើម្បីឱ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅ ពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញនិងរៀបចំជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍ សម្រាប់ឱ្យភ្ញៀវមកលេង  និងបានមើលសត្វផ្សោតនៅតំបន់នេះផង។     លោកសនណារិន ប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ  ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជាយើង   ហើយនៅឆ្នាំ២០២៣នេះសង្កេតឃើញភ្ញៀវទេសចរមកមើលផ្សោតនៅតំបន់ក្នុងស្រុកសៀមបូកនេះ ជា ហូរហែដែរបន្ទាប់ពីសត្វផ្សោតនៅអន្លង់ព្រះរំកិល  ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានស្លាប់អស់មកនោះ  ។       សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងបច្ចុប្បន្ននៅ អន្លង់ផ្សោត កោះព្រះ -កោះកាំងកូនសត្វ  -និងកោះសន្ទក់ -មានសត្វផ្សោតរស់នៅក្នុងរង្វង់ប្រមាណពី២៥ទៅ៣០ក្បាល ដែលភ្ញៀវទេសចរប៉ងចង់ឃើញសត្វដ៏កម្រនេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.