ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿង ញុះញង់ពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត នៅរសៀលនេះ

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿង ញុះញង់ពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត នៅរសៀលនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងចំនួន២១ ដែលមានមនុស្សជាប់ពាក់ព័ន្ធការចោទប្រកាន់មានចំនួន ២១នាក់ ពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ នេះបើតាមរយៈលិខិតរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ។

ជុំវិញករណីនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រា់បណ្តាញព័ត៌មាន 

 

 មុននេះបន្តិចថា «នោះគឺជាបណ្តឹងនៅថ្នាក់រាជធានី-ខេត្ត រៀបចំការបោះឆ្នោត ដំបូងត្រូវប្តឹងឱ្យទាន់ការកំណត់នៅថ្នាក់ឃុំ សង្កាត់ ហើយបើដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ មិនសះជាសាមីដើមបណ្តឹង និងចុងចម្លើយអាចបន្តប្តឹងមកថ្នាក់ខេត្ត បន្ទាប់មក គ.ជ.ប ចំពោះបណ្តឹងនេះបើ គ.ជ.ប ដោះស្រាយហើយមិនទទួលយកបាន គឺអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើសេចក្តីសម្រេចយ៉ាងយូរបំផុត១០ថ្ងៃ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប នឹងបើកសវនកាដើម្បីសម្រេចទៅលើរាល់បណ្តឹង ដែលប្តឹងបន្តពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត មកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងនោះសម្រាប់បណ្តឹងដែលគ្រោងនឹងបើកសវនកាមានចំនួន៥បណ្តឹង ដែលជាបណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា យ៉ាងហោចណាស់មានសមាជិកក្រុមប្រឆាំងចំនួន២១នាក់ ត្រូវបានមេធាវីគណបក្សប្រជាជនកម្ពុជា តំណាងដោយលោក គី តិច បានដាក់ពាក្យប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពីករណីញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត និងធ្វើឱ្យខូចសន្លឹកឆ្នោត។

ឈ្មោះបុគ្គលទាំងនោះ ត្រូវបានប្តឹងទៅ CEC (គឃ.សប) ក្នុងជំហានទី២ ក្នុងរួមមាន៖

១៖ ឈ្មោះ នូ សុធា (ព្រះសង្ឃ) កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦៦
២៖ ឈ្មោះ សាដាត សាម៉ាតធី ភេទប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០
៣៖ ឈ្មោះ ឈុន វាន ភេទប្រុស កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៩
៤៖ ឈ្មោះ អូន ពៅ ហៅ ករុណា ពៅ ភេទប្រុស កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៧
៥៖ ឈ្មោះ សេង រតនា ហៅ ទិត្យ សេងរតនា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២
៦៖ ឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៥
៧៖ ឈ្មោះ ថន ស្តើង ហៅ ថាន សាឌឿ ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨៣
៨៖ ឈ្មោះ ហៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៨៦
៩៖ ឈ្មោះ សុត ស៊ីឡូត ហៅ Ah Song Ha ភេទប្រុស
១០៖ ឈ្មោះ ហេង គឹមឡាយ (ព្រះសង្ឃ) កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៤
១១៖ ឈ្មោះ ង៉ា រឿង ហៅ ឃុន ដេត ភេទប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩១
១២៖ ឈ្មោះ លួន សុវ៉ាត ហៅ លួន សាវ៉ាត (ព្រះសង្ឃ) ឆ្នាំ១៩៧៨
១៣៖ ឈ្មោះ ផន ផាន់ណា ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៩
១៤៖ ឈ្មោះ ប៉ែន ប៊ុនថន ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៨១
១៥៖ ឈ្មោះ សែម សម្បត្តិ ភេទប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨៧
១៦៖ ឈ្មោះ ខាត់ សំណាង ភេទស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨
១៧៖ ឈ្មោះ សួង នាគព័ន្ធ ភេទប្រុស កើតថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩០
១៨៖ ឈ្មោះ ឡេង សុធារី ភេទស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣
១៩៖ ឈ្មោះ ស សុខេម ហៅ ស សុខុម ភេទប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨០
២០៖ ឈ្មោះ ម៉ាត់ វណ្ណនី ភេទប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២
២១៖ ឈ្មោះ ឆាំ សុភាន់ ភេទប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩។

សូមបញ្ជាក់ថា បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត មេក្រុមប្រឆាំងក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណី នាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។

យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក៏បានសម្រេចលើករណី ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ១៨នាក់ផ្សេងទៀត ដោយពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី១០-២៥ឆ្នាំផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.