ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣
ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ បាន អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង ៤សង្កាត់នៅក្រុងប៉ៃលិន ដែលបានចូលរួមយ៉ាងសកម្មធ្វើអោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យខ្ពស់។




