ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សម្តេច ម៉ែន សំអន កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតជួយឱ្យគណបក្សប្រជាជន ទទួលជ័យជម្នះ ៥/៥អាសនៈ ក្នុងខេត្តស្វាយរៀង

សម្តេច ម៉ែន សំអន កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតជួយឱ្យគណបក្សប្រជាជន ទទួលជ័យជម្នះ ៥/៥អាសនៈ ក្នុងខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(ស្វាយរៀង)៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្ដស្វាយរៀង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតជួយឱ្យគណបក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះ ៥/៥អាសនៈ នៅក្នុងខេត្តស្វាយរៀង។

តាមលិខិតសរសើរ និងថ្លែងអំណរគុណ របស់សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ដែលបណ្ដាញព័ត៌មាន   ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានឲ្យដឹងថា៖ ក្នុងនាមក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង ក្នុងនាមគណៈចលនាមហាជនគ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង ក្រុមការងារគណៈចលនាមហាជន ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៅខេត្តស្វាយរៀង និងក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះការកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ថវិកា ធនធានសរុបក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សម្រាំ ទោះបីមេឃក្ដៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋគ្រប់បញ្ឈដ្ឋាន នៅទូទាំងខេត្តស្វាយរៀង ឲ្យបានយល់ដឹង និងជ្រួតជ្រាបរហូតទទួលបានការគាំទ្រ លើសផែនការដែលបានកំណត់ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

ទន្ទឹមនេះដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលស្រឡាញ់ និងជឿទុកចិត្ត និងនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងគាំទ្រឈ្នះនៅនីតិកាលទី៧នេះ និងសូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូល ដែលស្រឡាញ់ គាំទ្រ និងបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឈ្នះដាច់តាមលទ្ធផលជាបឋមរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ទទួលបានសំឡេង ៥ លើ ៥៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.