ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

/ស្វាយរៀង៖ សម្ដេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញ​ចូលរួមបោះឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលសាលាបឋម​សិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្ដេច ម៉ែន សំអន បានថ្លែងថា ក្នុងនាមសម្ដេចជាប្រជាពលរដ្ឋម្នាក់ នឹងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង សូមអបអរសាទរចំ​ពោះ​ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំង​ប្រទេសដែល បានមកបំពេញ កាតព្វកិច្ច ក្នុងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីជ្រើសរើសគណបក្សដែលខ្លួន​ស្រឡាញ់ពេញចិត្ត ដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ​រីកចម្រើនជាបន្តបន្ទាប់ទៀត។

លោក ឯម សុត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងមាន ៨០ មណ្ឌលបោះឆ្នោត ស្មើនឹង ៩៨៤ ការិយាល័យ ចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ មានចំនួន ៤១៥.៩១៩ នាក់ ហើយចំនួននេះមានការកើនឡើងជាងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ ចំនួន២៤២៥៧ នាក់។
លោកបានបន្តថា ខេត្តស្វាយរៀងមានគណបក្សនយោបាយដែល​បានចុះបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន១៣ គណបក្ស និងមានចំនួនសមាជិកសភា៥ អាសនៈ។
លោកបានបន្ថែមថា ក្នុងនោះចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ មកដល់ថ្ងៃបោះឆ្នោតនេះគឺមានភាពល្អប្រសើរពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ហើយចំពោះការការពារសន្តិសុខ ថ្ងៃបោះឆ្នោតថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៣នេះមានកម្លាំងសរុបចំនួន ៣,១៣៦ នាក់។ក្នុងនោះកម្លាំងនគរបាលចំនួន ១២២៨ នាក់ កម្លាំងកងរាជហត្ថ១១១ នាក់ កម្លាំងកងយុទ្ធពលខេមរៈភូមិន្ទចំនួន១១០ នាក់។
ដោយឡែកចំពោះអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ភ្នាក់ងារគណបក្សនយោបាយមានសមាគមជាតិ អង្គការមិនមែនរដ្ឋាភិបាលមាន ចំនួន ២០ស្ថាប័ន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញបណ្ណ័សម្គាល់ខ្លួនជូនមានចំនួន ៤៩៦៦នាក់ស្រី ២៩៤៧ នាក់ផងដែរ៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.