ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

លោក កែវ រតនៈ បានអញ្ជើញទៅចូលរួមបោះឆ្នោតរួចរាល់ហើយ នៅការិយាល័យលេខ០៣២២ នៃមណ្ឌលសាលាបឋមសិក្សាអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

លោក កែវ រតនៈ បានអញ្ជើញទៅចូលរួមបោះឆ្នោតរួចរាល់ហើយ នៅការិយាល័យលេខ០៣២២ នៃមណ្ឌលសាលាបឋមសិក្សាអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅការិយាល័យលេខ០៣២២ នៃមណ្ឌលសាលាបឋមសិក្សាអន្លង់ត្នោត ភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ បានសម្តែងអារម្មណ៍មោទនភាពយ៉ាងក្រៃលែង ដោយឃើញប្រជាពលរដ្ឋក្នុងស្រុកក្រគរ បានចេញមកបោះឆ្នោត និងបន្តចេញមកបោះឆ្នោតជាហូរហែរ នៅតាមការិយាល័យរបស់ខ្លួនយ៉ាងច្រើនកុះករ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ពីមួយអាណត្តិទៅមួយអាណត្តិ ប្រជាពលរដ្ឋរឹតតែមានការយល់ដឹងអំពីតម្លៃ នៃការបោះឆ្នោត ក្នុងនាមជាពលរដ្ឋល្អ ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីម៉ោងនេះរហូតដល់ម៉ោងបិទបញ្ចប់ នៃការបោះឆ្នោត នឹងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតគ្រប់ៗគ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចេញទៅបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន និងសូមថ្លែងអំណរគុណដល់ មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់ជាន់ថ្នាក់ កងកម្លាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្រុមអ្នកសង្កេតការណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការ និងបង្កលក្ខណៈល្អគ្រប់ការិយាល័យបោះឆ្នោត ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាមោទនភាព នៃខេត្តពោធិ៍សាត់។

សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ នៅទូទាំងប្រទេសមានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។

សម្រាប់ខេត្តពោធិ៍សាត់ គឺមានគណបក្សនយោបាយចំនួន១១ ដែលត្រូវចូលរួមប្រគួតប្រជែង ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោត ចំនួន៣០០,៣២៨នាក់, មានការិយាល័យបោះឆ្នោត ចំនួន៧៤៤ការិយាល័យ, អ្នកសង្កេតការណ៍ជាតិ មាន១៦ស្ថាប័ន ចំនួន១៤២៩នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ មានចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.