លោកសន្តិបណ្ឌិត សុខ ផល អញ្ជើញទៅបោះឆ្នោតរួចហើយនៅភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
(បាត់ដំបង)៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញទៅបោះឆ្នោតរួចហើយនៅភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកសន្តិបណ្ឌិត សុខ ផល បានអំពាវនាវឲ្យបងប្អូននៅស្រុកបាណន់ និងក្រុមការងារស្រុក អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។
ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕





