រថយន្តក្រុងសាធារណៈមួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្មគោលក្រោយត្រឡប់ពីគោលដៅ
បាត់ដំបង÷ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់តាមបណ្តាញសារព័ត័មានក្នុងស្រុកថា គ្រោះថ្នាក់នេះបានបង្កឱ្យខូចខាតម៉ូតូចំនួន៦គ្រឿង និងមនុស្សរងរបួស ចំនួន៤នាក់។
លោក បញ្ជាក់ថា រថយន្តក្រុងសាធារណៈនេះ បានដាក់អ្នកដំណើរចុះនៅខេត្តបន្ទាយមានជ័យ រួចត្រឡប់មកភ្នំពេញវិញ តែជួបគ្រោះថ្នាក់នៅចំណុចរង្វង់មូលថ្មគោល ខេត្តបាត់ដំបង។
បើតាមលោក ម៉េត មាសភក្ដី រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុង កំពុងដោះស្រាយបញ្ហានេះជាមួយជនរងគ្រោះ។ «អ្វីដែលយើងកំពុងធ្វើបន្តនេះ គឺការដោះស្រាយជាមួយភាគីជនរងគ្រោះ»។ នេះជាការលើកឡើងរបស់លោក ម៉េត មាសភក្ដី៕








