ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អ្នកគាំទ្រប្រមាណ៣៥០០នាក់ មកពីឃុំទាំង១១នៃស្រុកកោះធំ សំដែងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខៀវក្លា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៅទីលានកីឡដ្ឋានស្រុកកោះធំ

អ្នកគាំទ្រប្រមាណ៣៥០០នាក់ មកពីឃុំទាំង១១នៃស្រុកកោះធំ សំដែងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខៀវក្លា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៅទីលានកីឡដ្ឋានស្រុកកោះធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ នៅថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ រួមជាមួយលោក ឈាង រ៉ា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន បានអញ្ជើញជាសហអធិបតីក្នុងពិធីសំណេះសំណាលបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅទីលានកីឡដ្ឋានស្រុកកោះធំ ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណជាង៣៥០០នាក់មកពីឃុំទាំង១១ ស្រុកកោះធំ ខេត្តកណ្តាល។

ថ្លែងទៅកាន់អ្នកគាំទ្រនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់មន្ត្រីគណបក្ស គណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិកសមាជិកា និងអ្នកគាំទ្ររបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានបំពេញភារកិច្ចជោគជាំ ប្រកបដោយភាពជិតស្និទ្ធជាមួយប្រជាជន ដឹងសុខទុក្ខក្នុងជីវភាពរស់នៅ ដឹងសំណូមពររបស់ប្រជាជន និងដោះស្រាយបញ្ហាជូនប្រជាជនបានទាន់ពេលវេលា តាមលទ្ធភាពជាក់ស្ដែង។

បន្ថែមពីលើនេះ ទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់សូមរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងមានការប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់បទបញ្ញត្តិនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចំណុចខ្ពស់ពោលគឺជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាកត្តាកំណត់ជ័យជំនះសម្រាប់ដំណើរការរីកចម្រើនបន្តទៅមុខទៀតរបស់ព្រះរាជាណាចក្រកម្ពុជា និងបានអំពាវនាវសុំឱ្យអ្នកស្រុកកោះធំ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសអញ្ជើញ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ការពារសន្តិភាព និងសមិទ្ធផលសង្គមនានាផងដែរ។

ជាទីបញ្ចប់ ទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមន្ត្រីគ្រប់មណ្ឌលសកម្មភាពបក្ស ប្រធាន-អនុប្រធានក្រម គ្រួសារបក្សនីមួយៗពិនិត្យសមាជិកគ្រួសារបក្សនីមួយៗអំពីអត្តសញ្ញាណសម្រាប់បោះឆ្នោត និងដឹកនាំសមាជិកគ្រួសារបក្សអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតរបស់ខ្លួនឱ្យបានទាន់ពេលវេលា។

សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំ នូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.