ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តបន្ទាយមានជ័យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តបន្ទាយមានជ័យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តបន្ទាយមានជ័យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

បន្ទាយមានជ័យ ៖ លោកស្រី ស៊ិន សុចិ​ន្តា អនុប្រធាន​គណបក្ស​ភ្លើងទៀន​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ចលនា​ស្ត្រី​ខេត្ត​នៃ​គណបក្ស​ភ្លើងទៀន​បានមក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។​

 

លោកស្រី​បានបង្ហាញ​មុខ​កាលពី​ព្រលប់​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ក្រោម​វត្តមាន​ស្វាគមន៍​ដ៏​រាក់ទាក់​ស្និត​ស្នា​លពី​លោក​គោ​ស៊ុំ សារឿ​ត បេក្ខជន​អ្នកតំណាងរាស្ត្រ​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ , លោកស្រី​នួ​ម សោភ័ណ បេ​ក្ខ​នារី​អ្នកតំណាងរាស្ត្រ ,​លោក​រ័ត្ន ដា​ស៊ី​ណង់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មង្គល​បូរី​និង​ក្រុមការងារ ។​

លោកស្រី​ស៊ិន សុចិ​ន្តា បាន​ថ្លែងថា មូល​ហេតុដែល​លោកស្រី​បោះបង់ចោល​គណបក្ស​ភ្លើងទៀន ហើយ​សុំ​មក​ចូលរួម​ជីវភាព​នយោបាយ​ក្នុង​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រោះ​ឃើញថា​គោលនយោបាយ​គណបក្ស​នេះ​ល្អ ហើយ​មាន​សម្តេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ បាន​ដឹកនាំ​ប្រទេស​អោយមាន​សុខសន្តិភាព ស្ថេរភាព មានការ​អភិវឌ្ឍន៍​ជឿនលឿន​លើ​គ្រប់​វិស័យ​។​

​ហេតុនេះ ក្នុងនាម​ជា​ប្រជាពលរដ្ឋ គឺមាន​តែ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​អាច​ចូលរួម​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​រីកចម្រើន​បន្ថែមទៀត ។​ទន្ទឹម​នោះ វា​ក៏​ជា​ឱកាស​ដែល​លោកស្រី​អាច​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ផងដែរ​។​

លោកស្រី​ស៊ិន សុចិ​ន្តា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សូម​អញ្ជើញ​ទៅ​បំពេញ​កត​ព្វ​កិច្ច​បោះឆ្នោត​អោយបាន​គ្រប់ៗ​នា​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២៣​ដ៏​ខ្លី​ខាងមុខនេះ ព្រោះថា​សន្លឹកឆ្នោត​បងប្អូន​១​សន្លឹកៗ មានតម្លៃ​ខ្លាំងណាស់​សម្រាប់​ជ្រើសរើស​អ្នកដឹកនាំ អ្នកតំណាង​របស់​យើង​ក្នុង​រវាង​៥​ឆ្នាំ​ម្តងៗ ។​

សូមបញ្ជាក់ថា លោកស្រី​ស៊ិន សុចិ​ន្តា មាន​ទីលំនៅ​ភូមិ​នាង​កេ​ត​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី ។​

លោក​រ័ត្ន ដា​ស៊ី​ណង់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា យោង​ការទំនាក់ទំនង សម្របសម្រួល​និង​ការឯកភាព​ពី​លោក​អ៊ុំ រាត្រី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត លោក​គោ​ស៊ុំ សារឿ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​និង​ក្រុមការងារ លោកស្រី​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ស្វាគមន៍​អតីតមន្ត្រី​គណបក្ស​ភ្លើងទៀន​រូបនេះ​ដែល​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក​រ័ត្ន ដា​ស៊ី​ណង់ បាន​បន្តថា សម្រាប់​ស្រុក​មង្គលបុរី​នេះ​កន្លងមក​សកម្ម​ជនគ​ណ​បក្ស​ភ្លើងទៀន​បាន​ប្តូរ​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​៧៣១​នាក់​/​ស្រី​៣៩៥​នាក់ ។​ហើយ​ថ្មី​នេះ ក៏មាន​អ្នក​មក​ចូលរួម​ចំនួន ចំនួន​១.៣៤១​នាក់​/​ស្រី​៧៧១​នាក់​ទៀត ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.