ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្ពុជា​អភិវឌ្ឍន៍​១៨០​ដឺ​ក្រេ មិន​ដូច​ការនិយាយ​របស់​ក្រុម​មួយចំនួន​នៅក្រៅ​ប្រទេស​តែង​បង្កាច់បង្ខូច​កម្ពុជា​ឡើយ

កម្ពុជា​អភិវឌ្ឍន៍​១៨០​ដឺ​ក្រេ មិន​ដូច​ការនិយាយ​របស់​ក្រុម​មួយចំនួន​នៅក្រៅ​ប្រទេស​តែង​បង្កាច់បង្ខូច​កម្ពុជា​ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្ពុជា​អភិវឌ្ឍន៍​១៨០​ដឺ​ក្រេ មិន​ដូច​ការនិយាយ​របស់​ក្រុម​មួយចំនួន​នៅក្រៅ​ប្រទេស​តែង​បង្កាច់បង្ខូច​កម្ពុជា​ឡើយ

​បន្ទាយមានជ័យ ៖ លោកតា​ម៉ក់ ហ៊ុន​ អនីតិជន​ខ្មែរ​អា​មេ​រិក​ដែលមាន​ប្រជាប្រិយភាព​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុក​បាន​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​១៨០​ដឺ​ក្រេ មិន​ដូច​ការនិយាយ​របស់​ក្រុម​មួយចំនួន​នៅក្រៅ​ប្រទេស​ដែល​តែង​និយាយ​អាក្រក់​ពី​កម្ពុជា​ឡើយ​។

លោកតា​ម៉ក់ ហ៊ុន បាន​លើក​ឡើង​ដូចនេះ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​ទី​ពីរ​និង​នៅពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត​នៃ​ទីតាំង​ដែល​លោក​ធ្លាប់​រស់នៅ​ពីមុន​សម័យ​ខ្មែរក្រហម​និង​សម័យ​ខ្មែរក្រហម​ កាលពី​ថ្ងៃ​ទី​១៨ ​ខែកក្កដា​ ឆ្នាំ២០២៣​ដោយមាន​ការចូលរួម​ពី​លោក​អ៊ុំ រាត្រី ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​អភិបាលក្រុង​ប៉ោយប៉ែត​និង​ក្រុង​សិរីសោភ័ណ​។

លោកតា​ម៉ក់ ហ៊ុន ក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ទៀត​ថា ​រូបលោក​និង​ភរិយា​រួម​នឹង​ក្រុមការងារ​ពី​អា​មេ​រិក​ជាង​២០​នាក់ មក​កម្ពុជា​ជា​លើក​ទី​ពីរ ​គឺ​ដើម្បី​មក​បោះឆ្នោត​ក្នុងនាម​ពលរដ្ឋ​ខ្មែរ​ដើម្បី​ប្រទេស​កម្ពុជា​រីកចម្រើន​ និង​ សន្តិភាព​បន្ត​ទៀត​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។

ដូចនេះ​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​. ដែល​លោក​ធ្លាប់​ឆ្លងកាត់​ជាច្រើន​ជំនាន់​និង​ធ្លាប់​រស់នៅ​កម្ពុ​ជាមុន​នឹង​ពេល​សម័យ​ខ្មែរក្រហម​ គឺ​ពីមុន​កម្ពុជា​មានតែ​សង្គ្រាម​មិន​មាន​អ្វីៗ​ដូច​បច្ចុប្បន្ននេះ​នោះ​ទេ​ គឺ​កម្ពុជា​មាន​សន្តិភាព​មានការ​អភិវឌ្ឍន៍ មាន​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ ភ្លើង​ទឹក​ដល់​តំបន់​ដាច់ស្រយាល​និយាយ​រួម​គ្រាន់តែ​គាត់​មក​លើកទីមួយ​ចុង​ឆ្នាំ​២០២២​និង​លើក​ទី​ពីរ​នេះ​មាន​ភាព​រីកចម្រើន​ខុសគ្នា​ច្រើន​។

ដើម្បី​ឱ្យ​ប្រទេស​មានការ​រីកចម្រើន​ទៅ​មុខ​ទៀត ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​មួយ​ចំនួន​តូច​នៅ​ក្រៅ​ប្រទេស ដែល​តែង​បង្កាច់បង្ខូច​កម្ពុជា​ប្រាប់​បងប្អូន​នៅ​ក្រៅ​ប្រទេស​ទាំង​មិន​ពិត​ គឺ​បងប្អូន​ត្រូវ​ដឹង​ដោយ​ខ្លួនឯង ​ដែល​រស់នៅ​ផ្ទាល់​ថា ​ប្រទេស​យើង​អភិវឌ្ឍន៍​អ្វីខ្លះ បងប្អូន​រស់នៅ​ដោយ​សុខ​សប្បាយ​មានការ​ងារ​ធ្វើ តើ​ដោយសារ​អ្វី ចឹ​ង​ត្រូវ​តែ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ណា​ ដែល​នៅ​ជិត​បងប្អូន​និង​នៅ​បម្រើ​បងប្អូន​នោះ​ទើប​សន្លឹកឆ្នោត​មាន​តម្លៃ​។

លោកតា​ម៉ក់ ហ៊ុន ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជាពិសេស​នៅ​ខេត្តបន្ទាយមានជ័យ​កាន់តែ​ឱ្យ​លោក​ដឹង​ច្បាស់​ពី​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ​និង ​តម្លៃ​នៃ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.