ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​និង​នាយ​សង្កាត់​នាយ​សង្កាត់​រង​ទំរីង​ជា​មេ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​និង​នាយ​សង្កាត់​នាយ​សង្កាត់​រង​ទំរីង​ជា​មេ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ធំ​ ៖ ចាប់តាំងពី លោក  សៅ វណ្ណី នាយផ្នែក  រដ្ឋបាល​ព្រៃឈើ​សណ្តាន់ និង លោក ហូ គឹម​ឆេង  នាយ សង្កាត់​ទំរីង​រួមទាំង នាយរង  សង្កាត់​ម្នាក់ទៀត​ឈ្មោះ ឡយ   ឡើងកាន់​តំណែង​គេ​បាន​ប្រើ លោក​ស័ក្ក​២ ប៉េអឹម​ម្នាក់​ជា អ្នក​គំរាម​សំឡុត​យក​លុយ​ពី ពលរដ្ឋ​ក្រីក្រ ដែល​ដឹកអុស​ដឹក  ឈើ​ធ្វើ​ផ្ទះ​បន្តិចបន្តួច​តាមរទៈ គោយន្ត ។

​ប៉េអឹម​នោះ​ឈ្មោះ  ឡយ  ចិន្តា មួយថ្ងៃៗ​ដើរ​គំរាម​យក  លុយ​ចែក​គ្នា ជាមួយ​លោក  សៅ វណ្ណី  និង លោក ហូ គឹម ឆេង ។ លោក​ទាំងបី​នេះ  ជា​ស្តេច​ជំ​វិត​ទារប្រាក់​ធ្វើបាប ប្រជាជន​ជា​ខ្លាំង ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ទំរីង  ឃុំ​មាន​រិទ្ធ បាន​ប្រាប់​អ្នក​សារ ព័ត៌មាន​ថា ឈ្មោះ ឡយ ចន្ថា  នេះ​ពូកែ​ស​សំឡុត​ទារលុយ ណាស់ រទេះគោ​មួយ​តម្លៃ​ពី  ១០០០០០​រៀល ទៅដល់  ១៥០០០០​រៀល ហើយ លុយ​នេះ​ទុក​ចែក​ជា​មួយ​នាយ  សង្កាត់​នាយផ្នែក ពោល​គឺ  មាន​លោក ហូ គឹម​ឆេង និង លោក សៅ វណ្ណី​។

​ជាក់ស្តែង​ដូច​នៅ​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ​២០១៥ ពេល​ក្រុម​សារព័ត៌មាន​ចុះ​យក ព័ត៌មាន​នៅ​ឃុំ​មាន​រិទ្ធ ស្រុក សណ្តាន់​ពេល​ឃើញ​បទល្មើស ព្រៃឈើ​រាយការណ៍​ជូន​សង្កាត់ ហើយ ស្រាប់តែ​ប្រជាពលរដ្ឋ  យក​លិខិត​ដឹក​ឈើ​ដើម្បី​ធ្វើ​ផ្ទះ  ដោយ​មាន​ការ​បញ្ជក់​ពី​លោក អភិបាល​ស្រុក​សណ្តាន់​ផង​នោះ  អ្នកសារព័ត៌មាន​និង​អង្គការ ទាំងអស់​ក៏​គោរព​តាម​លោក អភិបាលស្រុក ព្រោះ​ពលរដ្ឋ ក្រីក្រ​យក​ឈើ​ទៅ​ធ្វើ​ផ្ទះសំបែង មែន ។ តែ​ផ្ទុយទៅវិញ​លោក ឡយ ចន្ថា បែរ​ជា​ទៅ​យកលុយ​ពី​ប្រជាពលរដ្ឋ​នោះ​ម្នាក់ៗ  ២០​ម៉ឺន​រៀល​ទៀត ដែល​នេះ  ជា​អំពើ​អាក្រក់​របស់​បិសាច ជញ្ជក់​ឈាម​ទាំង​៤​នាក់​នោះ​។

​ក្នុងនោះ​ដែរ​លោក អ៊ុន  ឡ​ត អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​សណ្តាន់ ជា​មេ  បញ្ជាការ​ឯកភាព​ស្រុក​បាន មានប្រសាសន៍ថា​លោក​តែង តែ​យកចិត្តទុកដាក់​ចំពោះ  ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ផ្ទះ សំ​បែង ដូច្នេះ​លោក​ត្រូវ​ជួយ  សំរួល​ផ្លូវច្បាប់​ដើម្បី​ឱ្យ​ពួក គាត់​មាន​ផ្ទះសំបែង​នៅ​នឹង​គេ  ដោយ​លោក​អនុវត្តតាម​អនុសាសន៍​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល កម្ពុជា “​បើ​ស្រលាញ់ បើ  អាណិត បើ​ពេញចិត្ត​សម្តេច ធ្វើ​ជា​នាយករដ្ឋមន្ត្រី​”​។​លោក  ត្រូវ​បំរើ​ប្រជាពលរដ្ឋ​អោយ​ល្អ  ហើយ​លោក​នឹង​ឃ្លាំមើល​ចំពោះ​មន្ត្រី​ខិលខូច​ទាំងនោះ ។​

​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ស្រុក​សណ្តាន់ សូម​សំណូមពរ ឱ្យ​លោក​អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មេត្តា​ជួយ ដល់​ពួកគាត់​ផង ចំ​ពោំ​មះ​ន្ត្រី  ទាំង​បួន​ខាងលើនេះ គឺ​លោក  សៅ​វណ្ណី លោក ហូ គឹម​ឆេង  លោក ឡយ ចិន្តា មន្ត្រី​ប៉េអឹម  នោះ ព្រោះ​អ្នក​ទាំ​បួន​នេះ​កំពុង  ជិះជាន់​ប្រជាពលរដ្ឋ​ណាស់  ម៉ាស៊ីន​កាត់​ចំការ​មួយគ្រឿង  ត្រូវបាន​លោក​ទាំង​បួន​យក លុយ ពី ៦០០ ០០០​រៀល  បើ​មិន​អោយ​យមរាជ​ទាំង​បួន នេះ​នឹង​ចាប់​ដាក់គុក ។ ដូច្នេះ សូម​លោក​អភិបាលខេត្ត នាយ​ខណ្ឌ​កំពង់ធំ លោក​ឆេង  គឹ​ង​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃ ឈើ និង​លោក​ទេសរដ្ឋមន្ត្រី  ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ចាត់ការ​អ្នក​ទាំង​៤​នេះ​។  ព្រោះ​ពួកគេ​បឺត​ឈាម​ប្រជា  រាស្ត្រ​ជិត​ខ្សោះ​ហើយ ។

​បើ​តាម​សកម្មជន​ព្រៃ​ឡង់  ម្នាក់​បាន​មានប្រសាសន៍ថា  លោក ឡយ ចិន្តា មន្ត្រី​ប៉េ អឹម​នេះ កាង​ម៉ាស៊ីន​អារឈើ  រហូតដល់​១០​គ្រឿង​ឯណោះ  ក្នុង​១​គ្រឿង​យក​ទេ ៤០០ ០០០​រៀល​ក្នុង​មួយខែៗ ។​

​ជុំវិញ​បញ្ហា​នេះ​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ ចំពោះ​ការចោទប្រកាន់​នេះ បានទេ ព្រោះ​ទូរស័ព្ទ​លោក  សៅ វណ្ណី មិន​ព្រម​លើក  ចំណែក​លោក ហូ គឹម​ឆេង  និង​លោក ឡយ ចិន្តា មិន ស្គាល់​លេខ​ឡើយ ៕

 

tumring

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.