ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ បន្ត អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា សរុប ជាង២៥០០នាក នៅឃុំតាផូ ស្រុកស្វាយចេក

ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ បន្ត អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា សរុប ជាង២៥០០នាក នៅឃុំតាផូ ស្រុកស្វាយចេក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ បន្ត អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា សរុប ជាង២៥០០នាក នៅឃុំតាផូ ស្រុកស្វាយចេក

(ខេត្តបន្ទាយមានជ័យ)​៖​នៅព្រឹកថ្ងៃទី​១៨ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានខ២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកដឹកនាំប្រធាន អនុប្រធានចុះជួយឃុំទាំង៦ រួមក្រុមការងារ ខ២៧ អញ្ជើញចូលរួមក្នុងពីធីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយចេក ចំថ្ងៃទី១៨នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានអ្នកចូលរួមជាង២៥០០នាក់ ដែលប្រារព្ធ​ធ្វេីឡេីងនៅស្ថិតនៅ ឃុំ​តាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ាន​ សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​-លោកជំទាវ​ ព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម​-លោកជំទាវ​ ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ លោក​-លោកស្រី​ ក្រុមការងារថ្នាក់ខេត្តចុះ ស្រុក ឃុំ សរុបជាង ២៥០០នាក់ ។

 

ថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្សព្រមទាំងប្រជាពលរដ្ឋស្រុកស្វាយចេកដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រនិងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារតែមួយ ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ជាង៤៤ឆ្នាំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ កសាងបាននូវការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ និងសុខដុមនីយកម្មជូនជាតិរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងរួមគ្នាជំនះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តដោយបាននាំប្រទេសជាតិឲ្យចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពីហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីពេញលេញ និងលើកកិត្យានុភាពជាតិខ្ពស់កាន់តែល្បីរន្ទឺស្ញប់ស្ញែងនៅក្នុងតំបន់និងសកលលោកគួរជាទីមោទនៈ។

ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ដោយ លឹម សាវុធ                         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.