ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ឯកឧត្ដម ហេង សុខណាង ជាប្រធានក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត.

ឯកឧត្ដម ហេង សុខណាង ជាប្រធានក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត.

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ឯកឧត្ដម ហេង សុខណាង ជាប្រធានក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត.

 

ព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សុខណាង សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង រួមជាមួយ ឯកឧត្តម ហួត ឃាងវេង អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកចន្រ្ទា លោក ម៉ុង ឡាមី ឯកឧត្តម សូ សុខប៊ុនថេត និងឯកឧត្តម នាក់ ថារ៉ែន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម ស៊ឹម សូឡង់ លោក ហួរ ហួត សមាជិកក្រុមការងារយុវជនគណបក្សខេត្ត លោក-លោកស្រីជាសមាជិក-សមាជិកាក្រុមការងារយុវជនគណបក្សខេត្ត និងផែនរដ្ឋបាល ប្រធានគណបក្សស្រុកចន្ទ្រា និងក្រុងបាវិត សមាជិក-សមាជិកាគណ:កម្មាធិការគណបក្សស្រុកចន្ទ្រា និងក្រុងបាវិត បានសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត ប្រមាណ ៦២០នាក់ ដែលក្នុងនោះមានសមាសភាពពីក្រុងបាវិតចំនួន ៣៣៥នាក់ និងស្រុកចន្រ្ទាចំនួន ២៨៥នាក់។

មតិសំណេះសំណាល:
-ថ្លែងអំណរគុណចំពោះការចូលរួមជាមួយគណបក្សដែលជាតួនាទីមួយដ៏សំខាន់ ណាស់ក្នុងនាមតំណាងឲ្យគណបក្សនៅតាមការិយាល័យបោះឆ្នោតនីមួយៗ
-រម្លឹកឡើងវិញពីតួនាទី និងភារ:កិច្ចរបស់ភ្នាក់ងារគណបក្ស នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ
– ការពិនិត្យឯកសារ សម្រាប់ការបោះឆ្នោតឲ្យបានរួចរាល់
– ត្រូវសហការជាមួយគណបក្សឃុំនៅក្នុងការជំរុញប្រជាជនទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា កុំអោយមានការយឺតយ៉ាវ និងត្រូវរំលឹកដល់សមាជិកនៃគ្រួសារនីមួយៗ អ្នកជិតខាង អោយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា
-ការរៀបចំ កម្លាំងយុវជនដើម្បីជួយ ដឹកជញ្ជូន សមាជិកបក្សដែលមាន វ័យជរា និងលំបាកនៅក្នុងការធ្វើដំណើរ
-សូមភ្នាក់ងារគណបក្សត្រូវមានការប្រុងប្រយ័ត្ន ថែរទាំសុខភាពឲ្យបានល្អ -ចំពោះភ្នាក់ងារ គណបក្សដែលត្រូវបោះឆ្នោតនៅការិយាល័យផ្សេងពីការិយាល័យសង្កេតការណ៍ត្រូវរួសរាន់បោះឆ្នោតឲ្យបានមុនគេ និងត្រឡប់មកអនុវត្តភារកិច្ចរបស់ខ្លួនវិញឱ្យបានរួសរាន់។
-រំលឹកដល់សមាជិកបក្សទាំងអស់ កុំប្រើប្រាស់ស្លាកសញ្ញាគណបក្សដូចជាអាវ មួក នៅក្នុងការិយាល័យបោះឆ្នោត។FB_IMG_1689669798366FB_IMG_1689669812684FB_IMG_1689669818924FB_IMG_1689669851220FB_IMG_1689669833931

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.