ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អំណោយ ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ផ្ដល់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែងសរុប១,៨៥០ម៉ត្រជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក

អំណោយ ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ផ្ដល់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែងសរុប១,៨៥០ម៉ត្រជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖ឯកបណ្ឌិត បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាល ខេត្តស្វាយរៀងបានអញ្ជើញ បើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែដែលមានប្រវែងសរុប១,៨៥០ម៉ែត្រ
ដែលជាអំណោយ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកប្រធានមន្ទីរលោកអនុប្រធាន អភិវឌ្ឍន៍ ជនបទខេត្ត លោកអធិការនគរបាល ស្រុកលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកស្រីមេ ឃុំ អណ្ដូងត្របែក លោកមេឃុំ ក្រញ៉ូង មេភូមិ តំណាងក្រុមហ៊ុនសាងសង់ផ្លូវ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក  ខេត្តស្វាយរៀង និងឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែងប្រមាណជិត៣០០នាក់ផងដែរ។

ឯកឧត្តម បណ្ឌិត បានពាំនាំនូវកាផ្តាំផ្ញើសាកសួរសុខទុកសេចក្ដីនឹករលឹក ពីសំណាក់ សម្ដេច
កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចជាកាលសម្តេចកិត្តិសង្គហបណ្ឌិត និងឯកឧត្តម សៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែល តែងតែ គិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ យើងទាំងសេវាសំណូមពរ និងសេវាតម្រូវការ នេះតែម្ដង ។

ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោល នយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួល បាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែក ធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជាក់ស្តែង នៅថ្ងៃនេះ បានបើកការ បើកការដ្ឋានកសាងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងសរុប ១,៨៥០ម៉ែត្រ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នេះក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងឃុំ ឱ្យបានកាន់តែល្អប្រសើរឡើង។

សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ។

ឯកឧត្តម បណ្ឌិត បានសំណូមពរដល់បងប្អូន ទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ ដែលជា អំណោយរបស់ឯកឧត្តម បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ឯកឧត្តម សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឯកឧត្តម តាវ គារី ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំអណ្ដូងត្របែក ដែលទុកជាអនុស្សាវរីយ៍ និងចំណងដៃជូន ដល់អ្នកភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក។

ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថា ការកសាងនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយ ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងជាថវិកាផ្ទាល់ខ្លួនរបស់លោកបណ្ឌិត រដ្ឋមន្ត្រី ដែលគ្រោងចំណាយថវិកាសរុប ៣៨,៥៥៩.៦០ដុល្លា(សាមសិបប្រាំបីពាន់ប្រាំរយហាសិបប្រាំបួនដុល្លាអាមេរិក និងហុកសិបសេន) ម្យ៉ាងទៀតប្រជាពលរដ្ឋ ដែលនៅរស់នៅសងខាងផ្លូវកំពុង កសាងមេត្តាយោគយល់ និងអធ្យាស្រ័យព្រមទាំង ចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការ គ្រោងទុក។

ការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវក្រាលក្រួស ប៉ុន្តែទៅថ្ងៃមុខ នឹងអាចប្រែក្លាយផ្លូវនេះពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការប្រើប្រាលោកស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលចេះតែមាន ការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។

ទន្ទឹមនេះ ឯកឧត្តម បណ្ឌិត ក៏សូមសំណូមពរដល់ បងប្អូន អុំ ពូ មីង លោកតា លោកយាយ ដែលបានចូលរួមនៅទីនេះ ត្រូវស្រលាញ់ និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព និងត្រូវធ្វើជាប្រជាពលរដ្ឋ គំរូ ក្នុងសង្គម នាពេលខាងមុខសូមបងប្អូន យើងគ្រប់គ្នាចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តែងឱ្យ ឃើញនូវ ប្រជាធិបតេយ្យ
សេរីពហុបក្សនៅកម្ពុជា និងសូមបងប្អូនអញ្ជើញទៅបោះឆ្នោតគាំទ្រដល់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងនីតិកាលបន្តបន្ទាប់ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.