ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តកែប អំពាវនាវពលរដ្ឋមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា

អភិបាលខេត្តកែប អំពាវនាវពលរដ្ឋមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា។

ការអំពាវនាវបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងឱកាសលោកចូលរួមពិធីសំណេះសំណាលជាមួយអ្នកសាបព័ត៌មានខេត្តកែប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាខេត្តកែប។ ដោយចូលរួមពីសំណាក់ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំង ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក និងក្រុមអ្នកសារព័ត៌មានដែលមកពី៣៦ស្ថាប័នទាំងវិទ្យុ ទូរស្សន៍ និងអង្គភាពសារព័ត៌មានអនឡាញ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏ស្នើឱ្យអ្នកសារព័ត៌មាន និងបណ្តាប្រធានមន្ទីរ អង្គភាពរបស់រដ្ឋ ចំណុះឱ្យរដ្ឋបាលខេត្តកែប ត្រូវធ្វើការសហការគ្នាឱ្យបានជិតស្និត ឱ្យសាកសមជាដៃគួរគ្នា ក្នុងបំណងជួយផ្សព្វផ្សាយនូវព័ត៌មានដែលពិត និងជាក់លាក់របស់រដ្ឋបាលខេត្ត ឱ្យប្រជាពលរដ្ឋបានជ្រាប។ ហើយអ្នកសារព័ត៌មានត្រូវធ្វើខ្លួនឱ្យដូចកញ្ចក់ក្នុងការរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែតម្រូវនូវចំណុចខ្វះចន្លោះនានា។

លោកអភិបាលខេត្ត ក៏ថ្លែងអំណរគុណដល់បណ្តាអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងទៅ តែងតែជួយផ្សព្វផ្សាយរាល់សមិទ្ធផល ដែលរដ្ឋបាលខេត្តកែប បានខិតខំធ្វើ និងសម្រេចបានទៅកាន់មហាជន ហើយកន្លងមកកម្លាំងផ្សាយព័ត៌មានពិត របស់អ្នកព័ត៌មាននៅទីនេះ បានធ្វើអោយឥទ្ធិពលរបស់ព័ត៌មានក្លែងក្លាយបាត់បង់ទៅ។ លោកនៅតែបើកចិត្តទទួលយកនូវការរិះគន់កែលំអ ពីសំណាក់បងប្អូនអ្នកសារព័ត៌មានគ្រប់រូបផងដែរ។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា ការជួបសំណេះសំណាលនាឱកាសនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ទៅលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន ដែលជានិច្ចកាលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាអ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីកសាងសង្គមមួយប្រកប ដោយសុខដុមនីយកម្ម ការអភិវឌ្ឍដោយចីរភាព និងចូលរួមថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។

លោក រស់ ឧត្តុង្គ បញ្ជាក់ទៀតថា ចំពោះនៅខេត្តកែប មានអ្នកសារព័ត៌មានចំនួន ២៧រូប ស្មើនឹង៣២អង្គភាព បានយកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្ត ចំណែក៣រូបទៀត ស្មើនឹង ៤អង្គភាព ពុំទាន់យកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្តនៅឡើយទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.