ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេច ស ខេង សរសើរសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ចំពោះការខិតខំ ដោះស្រាយ និងសម្រាលបន្ទុកកម្មករ

សម្ដេច ស ខេង សរសើរសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ចំពោះការខិតខំ ដោះស្រាយ និងសម្រាលបន្ទុកកម្មករ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេច ស ខេង សរសើរសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ចំពោះការខិតខំ ដោះស្រាយ និងសម្រាលបន្ទុកកម្មករ

 

សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កោតសរសើរ និង​ថ្លែង​អំណរគុណ​ដល់សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ​(CWPUC) ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ដោះស្រាយ និង​សម្រាល​បន្ទុក​បញ្ហា​ផ្សេងៗ របស់​កម្មករ កម្មការិនី ស្រប​តាម​គោលនយោបាយរបស់​គណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាល។

 

ការ​កោតសរសើរ និង​ថ្លែង​អំណរគុណ​នេះ ខណៈ សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា នៃ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ​(CWPUC) នៅ​ឯ​វិមាន ៧ មករា ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា (គ​.៨៥) នា​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៣នេះ។

 

សម្ដេច ស ខេង បាន​មាន​ប្រសាសន៍​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ CWPUC ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រួមចំណែក​ដោះស្រាយ និង​សម្រាល​បន្ទុក​បញ្ហា​ផ្សេងៗ​របស់​កម្មករ កម្មការិនី ស្រប​តាម​គោលនយោបាយរបស់​គណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាល។

 

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ និង សមាជិក សមាជិកា នៃ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ដែល​រួម​ចំណែក​ពង្រឹង និង​បង្កើន​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​ចំណោម​កម្មករ កម្មការិនី និង​ក្រុម​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​បន្ត​បុព្វហេតុ នៃ​ការ​រក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។ ក្នុង​នោះ សម្ដេច​ក្រឡាហោម លើកទឹកចិត្ត CWPUC ឲ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​សម្រេច​បាន​តាម​ទិសដៅ​ការងារ​របស់​ខ្លួន និង​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់ ​ស្ដីពី​ សហជីព។

 

នៅក្នុងឱកាសនោះដែរ សម្ដេច ស ខេង ក៏បាន​ជំរុញ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត និង​ចូលរួម​សកម្មភាព​ឲ្យ​ស្រប​តាមច្បាប់ បទបញ្ជា និង​នីតិវិធី នៃ​ការ​បោះឆ្នោត​ផង​ដែរ។

សូម​ជម្រាប​ថា លទ្ធផល​ការងារ​ចូលរួម​ក្នុង​ចលនា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ការ​សម្រប​សម្រួល​វិវាទ ការ​គាំទ្រ​ដល់​កម្មករ កម្មការិនី ក្នុង​នោះ​ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា នេះ CWPUC បាន​ចាត់តាំង​ផ្នែក​នីមួយៗ ចុះ​សួរ​សុខទុក្ខ ផ្ដល់​អំណោយ​ជូន​សមាជិក សមាជិកា ជួប​ការ​លំបាក សរុប​ចំនួន ១២០ នាក់ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦០ លាន​រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.