ឈ្មោះចែ វី ប្តីឈ្មោះឡុងដែលល្បី ខាងដឹកជញ្ជូនបារីឆ្លងដែន ចេញពីទីតាំងផ្ទះមេឈ្មួញក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព ស្រុកសំពៅលូន,ខេត្តបាត់ដំបង÷
ថ្ងៃអាទិត្យ ១៤ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃកោរម៉ោង៨,០០នាទីយប់ នៅចំណុចច្រករបៀងប៉ុស្តិ៍ផ្សារចាស់ ស្ថិតក្នុងភូមិឈើទាល,ឃុំសិរីមាជ័យ,ស្រុកសំពៅលូន,ខេត្តបាត់ដំបង។
តាមប្រភពប្រជាពលរដ្ឋដែលរស់នៅជិតច្រករវាងខាងលើបានឲ្យដឹងថាច្រករបៀងមួយនេះបើកអត់មានការនាំចេញនូវបារីរាប់រយប៊ិចក្នុងមួយៗ ក្រោយពីទទួលបានប្រភពអ្នកសារព័ត៌មានក៏តាមប្រមាញ់យករូបសកម្មភាពរបស់មេឈ្មួញដែលដឹកបារីចូលដើមច្រករបៀបខាងលើ ។ប្រភពពីរច្រករបៀងបើកអោយនាំចេញបារីបានឲ្យដឹងថាម្ចាស់ម្នាក់ឈ្មោះចែ វី ប្តីឈ្មោះឡុងដែលល្បី ខាងដឹកជញ្ជូនបារីឆ្លងដែន ចេញពីទីតាំងផ្ទះមេឈ្មួញក្នុងភូមិគីឡូ១៣,ឃុំសន្តិភាព ស្រុកសំពៅលូន,ខេត្តបាត់ដំបង។ ប្រភពពីអ្នកសារព័ត៍មានថាសមត្ថកិច្ចម្នាក់ជាយោធាឋានវរសេនីយ៍ត្រី ឈ្មោះវ៉ាន់ សុផល(ខី)មេបញ្ជាការ រងសឹករងស្រុកសំពៅលូន បានស្រែកដាក់អ្នកសារព័ត៌មានថា គេដោះស្រាយមេៗថ្នាក់លើអស់ហើយ មកតាមរករឿងអីទៀត?
សូមបញ្ជាក់ថាច្រករបៀងផ្សាចាស់ មានសមត្ថកិច្ច ចំនួន៣អង្គភាព ÷១,កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧
២,កម្លាំងយោធាសឹងរងស្រុកសំពៅលូន
៣,កម្លាំងយោធាវិរះ៥៣៣។
កម្លាំងទាំង៣អង្គភាពខាងលើបានឃុបឃិតជាមួយមេឈ្មួញបើកឲ្យនាំចេញ ចូលទំនិញគ្រប់ប្រភេទ ពិសេសបារីឆ្លងដែនចូលប្រទេសថៃ។បឋម ទៀវ ដារិន




