នៅរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានពិន័យប្រាក់ ១០-១៥លានរៀល និងដកសិទ្ធិឈរឈ្មោះ និងសិទ្ធិបោះឆ្នោតម្នាក់១០ឆ្នាំ ដល់សមាជិកក្រុមប្រឆាំង២នាក់ ដែលពាក់ព័ន្ធនឹងករណីញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត គឺលោក ខឹម មុនីកុសល ត្រូវបានពិន័យជាប្រាក់ ១៥លានរៀលនិងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត ១០ឆ្នាំ និងលោក ស៊ុន សុភា ត្រូវបានពិន័យជាប្រាក់១០លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត១០ឆ្នាំ។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានបើកសវនាការលើបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ១ករណី ទាក់ទងបុគ្គលម្នាក់ដែលបានបង្ហោះតាមហ្វេសប៊ុកគូសខ្វែងសន្លឹកឆ្នោតចោល នៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ប្រយុទ្ធថា ជាលទ្ធផល គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានសម្រេចលុបឈ្មោះអ្នកបង្កហេតុមិនឲ្យបោះឆ្នោតរយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ លុបឈ្មោះបង្កហេតុម្នាក់ (ប្រជាពលរដ្ឋ) ទាក់ទងនឹងការបង្ហោះហ្វេសប៊ុកជាសាធារណៈថា គាត់នឹងគូសខ្វែងចោលសន្លឹកឆ្នោត …៕




