ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តកែប សំណូមពរអ្នកព័ត៌មានជួយជំរុញពលរដ្ឋអោយទៅចូលរួមបោះឆ្នោតក្នុងជំនួបនាថ្ងៃនេះ

អភិបាលខេត្តកែប សំណូមពរអ្នកព័ត៌មានជួយជំរុញពលរដ្ឋអោយទៅចូលរួមបោះឆ្នោតក្នុងជំនួបនាថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកែប សំណូមពរអ្នកព័ត៌មានជួយជំរុញពលរដ្ឋអោយទៅចូលរួមបោះឆ្នោតក្នុងជំនួបនាថ្ងៃនេះ

ខេត្តកែប៖ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែកៀកកិតមកដល់ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងនោះដែរអភិបាលខេត្តកែប នាជំនួបជាមួយអ្នកសារព័ត៌មាន ដែលមកពី៣៦ស្ថាប័នទាំងវិទ្យុ ទូរស្សន៍ និងអង្គភាពសារព័ត៌មានអនឡាញ បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាជួយជំរុញពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បានទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា។

ជំនួបសំណះសំណាលជាមួយអ្នកសារព័ត៌មានដែលកំពុង ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តកែប បានធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយគណអធីបតី ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក  ជាមួយវត្តមានអ្នកសារព័ត៌មានចំនួន៣៦នាក់ មកពី៣៦ អង្គភាពសារព័ត៌មាន។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា សូមអ្នកសារព័ត៌មានអ្នកទាំងអស់ ជំរុញឲ្យប្រជាប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបង្ហាញពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អនៅកម្ពុជា។

ក្រៅពីការចំណូមពរ ក្នុងឱកាសនៃជំនួបដ៏កម្រជាមួយអ្នកសារព័ត៌មាននាពេលនេះ អភិបាលខេត្តកែប ក៏ស្នើរអោយអ្នកសារព័ត៌មាន និងបណ្តាប្រធានមន្ទីរ អង្គភាពរបស់រដ្ឋ ចំណុះអោយរដ្ឋបាលខេត្តកែប ត្រូវធ្វើការសហការគ្នាអោយបានជិតដិត ឲ្យសាកសមជាដៃគួរគ្នា ក្នុងបំណងជួយផ្សព្វផ្សាយនូវព័ត៌មានដែលពិតនិងជាក់លាក់របស់រដ្ឋបាលខេត្តអោយពលរដ្ឋបានជ្រាប។ ហើយអ្នកសារព័ត៌មានត្រូវធ្វើខ្លួនអោយដូចកញ្ចក់ក្នុងការរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែតម្រូវនូវចំណុចខ្វះចន្លោះនានា។

ឯកឧត្តមបណ្ឌិត ក៏ថ្លែងអំណរគុណដល់បណ្តាអ្នកសារព័ត៌មានទាំងអស់ ដែលកន្លងទៅ តែងតែជួយផ្សព្វផ្សាយរាល់សមិទ្ធិផលដែលរដ្ឋបាលខេត្តកែបខិតខំធ្វើ និងសម្រេចបានទៅកាន់មហាជន ហើយកន្លងមកកម្លាំងផ្សាយព័ត៌មានពិត របស់អ្នកព័ត៌មាននៅទីនេះ បានធ្វើអោយឥទ្ធិពលរបស់ព័ត៌មានក្លែងក្លាយបាត់បង់ទៅ។ យ៉ាងណាលោកនៅតែក៏បើកចិត្តទទួលយកនូវការរិះគន់កែលំអ ពីសំណាក់បងប្អូនអ្នកសារព័ត៌មានគ្រប់រូបផងដែរ។ 

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអោយដឹងដែរថា ការជួបសំណេះសំណាលនាឱកាសនេះ ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ទៅលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន លជានិច្ចកាលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាអ្នកសារព័ត៌មាន គឺជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន  នៅក្នុងសង្គមប្រជាធិបតេយ្យ  ហើយផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញដើម្បីកសាងសង្គមមួយប្រកប ដោយសុខដុមនីយកម្ម ការអភិវឌ្ឍដោយចីរភាព និងចូលរួមថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។

លោកបញ្ជាក់ថា នៅខេត្តកែបមានអ្នកសារព័ត៌មានចំនួន ២៧រូប ស្មើនឹង៣២អង្គភាព បានយកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្ត ចំណែក៣រូបទៀត ស្មើនឹង ៤អង្គភាព ពុំទាន់យកឯកសារពាក់ព័ន្ធមកតម្កល់នៅមន្ទីរព័ត៌មានខេត្តនៅឡើយ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.