ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ហ្លួងម៉ែ ប្រោសព្រះរាជទានសៀវភៅ​ ១ក្បាល​ ដែលជាកំណត់ហេតុសំណេរដើម ស្តីពីតថភាព នៃព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងហ្លួងម៉ែ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ហ្លួងម៉ែ ប្រោសព្រះរាជទានសៀវភៅ​ ១ក្បាល​ ដែលជាកំណត់ហេតុសំណេរដើម ស្តីពីតថភាព នៃព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងហ្លួងម៉ែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី​ ១៧​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» ជាភាសាខ្មែរ ដែលជាកំណត់ហេតុសំណេរដើម ស្តីពីតថភាពនៃព្រះរាជបូជនីយកិច្ច ដើម្បីជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរពីទីក្រុងប៉េកាំងឆ្លងកាត់ការលំបាកនៅឆ្នាំ១៩៧៣ រយៈពេលមួយខែ ចូលមកកម្ពុជាដែលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពវឹកវរ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានគូសបញ្ជាក់ថា​ ៖​ សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះ គឺជាមរតកមិនអាចកាត់ថ្លៃបានសម្រាប់អ្នកនយោបាយ បញ្ញវន្ត និងប្រជានុរាស្ត្រកម្ពុជាគ្រប់ៗជំនាន់ ជាពិសេសភាពទន់ភ្លន់តែរឹងមាំនៅក្នុងព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សនៈគ្រប់ជ្រុងជ្រោយនៃព័ត៌មានក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គឺពិតជាបានរួមវិភាគទានយ៉ាងធំធេងដល់ការតស៊ូរំដោះជាតិ មាតុ ភូមិ ដើម្បីឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងក្តីសុខក្សេមក្សាន្តរបស់ប្រជានុរាស្ត្រកម្ពុជា ក្រោមម្លប់សន្តិភា ព។ ខ្ញុំម្ចាស់ សូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជវីរៈគំរូនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជារៀងដរាបតទៅ។

«ខ្ញុំម្ចាស់ សូមលំឱនកាយលើកហត្ថប្រណម ឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ពិសេស ដួងព្រះវិញ្ញា ណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាល ប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់»។

ខាងក្រោមនេះជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.