ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រជាពលរដ្ឋសាទរ ដោយបានសមិទ្ធិផលថ្មី ផ្លូវចាក់បេតុងសសៃដែក ប្រវែងជាង៨០០ម៉ែត្រនៅឃុំសំបួរស្រុករមាសហែក 

ប្រជាពលរដ្ឋសាទរ ដោយបានសមិទ្ធិផលថ្មី ផ្លូវចាក់បេតុងសសៃដែក ប្រវែងជាង៨០០ម៉ែត្រនៅឃុំសំបួរស្រុករមាសហែក 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖ តាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលឃុំសំបួរបាន រៀបចំ គម្រោងអភិវឌ្ឍន៏របស់មូលនិធិឃុំ ឆ្នាំ២០២៣ បានស្ថាបនាផ្លូវចាក់បេតុងសសៃដែក ដែលមានប្រវែងជាង៨០០ម៉ែត្រដែលឆ្លងកាត់២ភូមិ មានភូមិប្រាសាទនិងភូមិ ត្មាតពងស្ថិតក្នុងឃុំសំបួរស្រុករមាសហែក។

ជាក់ស្ដែងនាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក
បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកកាដ្ឋាន ស្ថាបនាផ្លូវចាក់បេតុងសសៃដែក ដែលមានប្រវែងជាង៨០០ម៉ែត្រដែល ឆ្លងកាត់ចំនួន២ភូមិ មានភូមិប្រាសាទនិងភូមិ ត្មាតពង ស្ថិតក្នុងឃុំសំបួរស្រុករមាសហែក។

ក្នុងឪកាសនោះ លោក ស៊ូ ម៉ុល បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់សម្ដេចកិត្តិសង្ហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀងក៏ដូចជា លោក សៅ សុខា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។

លោក ស៊ូ ម៉ុល  ជំរុញអោយអាជ្ញាធរគ្រប់ឃុំទាំង១៦ ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​

លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវងាយស្រួលធ្វើដំណើរ ហើយសូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយហើយចំពោះអ្នកម៉ៅការផ្លូវនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេសពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍។

បន្ទាប់មកលោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញនិងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នា។

បើតាមការបញ្ជាក់របស់លោកតា ដែលរស់នៅភូមិប្រាសាទឃុំសំបួរស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់លោក ស៊ូ ម៉ុល អភិបាលស្រុកដែលតែងតែគិតគូរ ពីសុខទុក្ខលំបាកព្រមទាំងសំណើរ ដែលបានសំណូមពរផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក ពិសេសបានផ្លូវចាក់បេតុងមួយខ្សែនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិករផលផ្សេងៗ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.