ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នោះ នោះ សូមប្រយ័ត្នពលរដ្ឋជាង២០នាក់ ពុលអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ក្រុងសៀមរាប

នោះ នោះ សូមប្រយ័ត្នពលរដ្ឋជាង២០នាក់ ពុលអាហារនៅអាហារដ្ឋានប៊ូហ្វេ ស្រីខួច ក្រុងសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋនាំគ្នាចូលទៅញ៉ាំអាហារនៅអាហារដ្ឋាន ប៊ូហ្វេ ស្រីខួចខិនថេនើរ ក្នុងតម្លៃ៧ដុល្លារ រួចក៏មានអាការៈរាគរុះ,ក្អួតចង្អោរ ដោយសង្ស័យថាពុលអាហារនៅទីនោះរួចក៏បញ្ជូនទៅមន្ទីរពេទ្យ។

ពលរដ្ឋដែលទៅញ៉ាំអាហារនៅទីនោះបានឲ្យដឹងថា ពួកគាត់និងគ្រួសារមានគ្នាប្រមាណ៣០ នាក់ បាននាំគ្នាមកញ៉ាំអាហារនៅទីនោះ ក្នុងម្នាក់ត្រូវបង់លុយអស់៧ដុល្លារ រួចក៏រាគរុះនិងក្អួតចង្អោរដោយមិនដឹងមូលហេតុ។ហើយក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងរហូតបានធូរស្រាលខ្លះៗហើយ។ដោយម្នាក់ៗត្រូវព្យាបាលអស់ជិត ២០០ដុល្លារ។តែម្ចាស់ហាងខាងលើនិយាយយករួចខ្លួនដោយមិនទទួលខុសត្រូវ ហើយនិយាយថាជយយចេញថ្លៃពេទ្យម្នាក់២០ដុល្លារ។ពលរដ្ឋបន្ថែមថា ម្ចាស់ហាងខាងលើគួរតែទទួលយកនូវការរិះគន់ដើម្បីស្ថាបនា របស់ពលរដ្ឋមិនគួរនិយាយបំភ្លើសការពិតដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះឡើយ។ពលរដ្ឋ ក៏សំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យមើលហាងខាងលើផងព្រោះអាចប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ។

ចំណែកថៅកែ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ បានបំភ្លឺថា បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ទៅពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែនៅព្រឹកថ្ងៃទី១៦ ខែដដែល ក៏ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរសព្ទ័មកគាត់ថា មានពួកគេជាង១០នាក់មានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថាពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នរណាម្នាក់កើតអី។ លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា ពួកគាត់(បុគ្គលិកក្រុមហ៊ុនសុនទ្រី)ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបកស្រកីចេញ)ហើយបែជា មកចោទថា ពុលអាហារទៅវិញ។មិនតែប៉ុណ្ណោះ ពួកគេ ទាមទារតម្រូវអោយគាត់(ម្ចាស់ហាង)ដោះស្រាយថ្លៃពេទ្យ២២០ដុល្លារទៀត។ស្រីខួច បញ្ជាក់ទៀតថា ការញាំគ្រឿងសមុទ្រ ក៏អាចទាក់ទងនិងសុខភាពផងដែរ។ ពេលខ្លះសុខភាពរបស់គាត់អាចប្រតិកម្ម និងមុខម្ហូបណាមួយ ក៏អាចបង្កអោយមានអាការ:ផងដែរ។ ក្នុងនាមជាម្ចាស់ ហាង ស្រីខួចខិនថេនើរ សូមបញ្ជាក់ជូនថា មិនមានអាហារណាមួយពុលនៅក្នុងហាងរបស់ខ្លួនឡើយ។អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ មានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប តាមបណ្តោយផ្លូវបេតុងថ្មី ម្តុំផ្សារញ៉ែ។

ពាក់ព័ន្ធនឹងករណីពុលអាហារខាងលើនេះដែរ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះលោកមិនទាន់មានរបាយការណ៍ពីក្រុមការងារនៅឡើយទេ។ហើយលោកបញ្ជាក់ថា ប្រសិនបើមានករណីយ៉ាងដូច្នេះមែនលោកនឹងចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមើលជាក់ស្ដែងតែម្ដង។

សមត្ថកិច្ចដែលទទួលខុសត្រូវលើការងារចំណីអាហារនៅក្នុងខេត្តសៀមរាប ក៏បានឲ្យដឹងដែរថា លោកនឹងសុំកូការណ៍ថ្នាក់លើដើម្បីធ្វើការរឿងនេះ ឲ្យបានច្បាស់លាស់កុំឲ្យមានមន្ទិលសង្ស័យតទៅទៀត។

ករណីខាងលើនេះដែរ មហាជនស្នើឲ្យអាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ជួយពិនិត្យមើលហាងប៊ូហ្វេខាងលើ ដែលគេសង្ស័យថាមានដាក់ម្ហូបអាហារដែលគ្មានអនាម័យឲ្យពលរដ្ឋពិសារ ទើបធ្វើឲ្យមានអាការៈរាគរុះ,ក្អួតចង្អោរ យ៉ាងដូច្នេះ៕អុល

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.