ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រធានគណបក្សខេត្តកំពង់ស្ពឺ៖ កម្ពុជាលែងមានសង្គ្រាម ដោយសារតែការដឹកនាំរបស់គណបក្សប្រជាជន ដែលបានដាក់ចេញនយោបាយ ឈ្នះឈ្នះ

ប្រធានគណបក្សខេត្តកំពង់ស្ពឺ៖ កម្ពុជាលែងមានសង្គ្រាម ដោយសារតែការដឹកនាំរបស់គណបក្សប្រជាជន ដែលបានដាក់ចេញនយោបាយ ឈ្នះឈ្នះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តសំណេះសំណាលជាមួយសមាជិកសមាជីកាគណបក្សប្រជាជន ក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រម៉ាណ ៧២០នាក់ ដោយមានក្រុមការងារចមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត របស់គណបក្សប្រជាជនអញ្ជើញចូលរួមផងដែរ ។

លោក វ៉ី សំណាង បានលើកឡើងថា ជាង៥០០ឆ្នាំកម្ពុជា គឺមានសង្គ្រាមជាបន្តបន្ទាប់ ប៉ុន្តែពេលកម្ពុជាមានសន្តិភាពលែងមានសង្គ្រាមដោយសារតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកបន្តថា គណបក្សប្រជាជនបានរំដោះបងប្អូនប្រជាជនចេញរបបដ៏ខ្មៅងងឹត ជាគុកឥតជញ្ជាំង កាប់សម្លាប់ឥតត្រាប្រណីក្នុង៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ជាងនេះទម្រាំមានពេលនេះ គឺយើងរស់រៀនដោយភាពលំបាកលំបិនផុតលេខជាង៤០ឆ្នាំកន្លងមក តែដោយភាពឈ្លាសវៃនៃការដឹកនាំរបស់សម្តេចតេជោ បានប្រែក្លាយកម្ពុជាឲ្យស្មើមុខ ស្មើមាត់ទាំងជាតិ និងអន្តរជាតិ ។

លោកប្រធានបញ្ជាក់ថា គណបក្សប្រជាជនមិនដែលសន្យា ចោលនោះទេ ហើយតែងតែអនុវត្តន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយដោះស្រាយគ្រប់កាលៈទេសៈមិនទុកបងប្អូនចោលឡើយ មានន័យថាសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងមូល ។

ឃុំស្វាយចចិប មានទីតាំងស្ថិតនៅប៉ែកខាងជើង នៃសាលាស្រុកបសេដ្ឋ ចម្ងាយ២៣ គីឡូម៉ែត មានព្រំប្រទល់ខាងជើងជាប់ឃុំធម្មតាអរ និងឃុំក្រាំងអំពិល ស្រុកសំរោងទង ខាងត្បូងជាប់ឃុំកក់ និង ឃុំព្រះខែ ខាងកើតជាប់ឃុំទួលសាលា ខាងលិចជាប់ឃុំជាំសង្កែ និងឃុំព្រៃក្មេង ស្រុកភ្នំស្រួច។

ឃុំស្វាយចចិប មានគ្រួសារ សរុប ២,៥០៣គ្រួសារ ប្រជាពលរដ្ឋ សរុប ១០,១២៦ នាក់ស្រី ៥,២២៦ នាក់ អាយុ១៨ ឡើង ៦,៩៥២ នាក់ ស្រី ៣,៧៥២ នាក់ សមាជិកបក្សក្នុងប្រព័ន្ធ SEVER សរុប ៤,៧៥៦ នាក់ស្រី ២,៧៦៦ នាក់ ។

គណបក្សប្រជាជនកម្ពុជាឃុំ ដែលអញ្ជើញមកជួបជុំថ្ងៃនេះ មានភូមិទាំង១៥ នៃឃុំស្វាយយចចិប ស្របតាមប្រតិទិនការងាររបស់ គ ជ ប ក៏ដូចជាផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រិត្តិទោនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.