ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថ្ងៃទី១៦! ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបជាមួយសមាជិកជាង២ពាន់នាក់ មកពីវិស័យសុខាភិបាល អប់រំ យុវជន និងកីឡាទូទាំង ខេត្តបន្ទាយមានជ័យ

ថ្ងៃទី១៦! ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបជាមួយសមាជិកជាង២ពាន់នាក់ មកពីវិស័យសុខាភិបាល អប់រំ យុវជន និងកីឡាទូទាំង ខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ថ្ងៃទី១៦ ខែកក្កដា  ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាទូទាំងខេត្តបន្ទាយមានជ័យ ចំថ្ងៃទី១៦នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានអ្នកចូលរួមជាង២០០០នាក់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្នាក់ដឹកនាំគណបក្សពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្សមូលដ្ឋានមន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាដែលចូលរួមចំណែកយ៉ាងសំខាន់ ជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈពិសេស គ្រាដ៏លំបាកបំផុតនៃជំងឺរាតត្បាតកូវីដ-១៩ និងបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ា ដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់សម័យកាលបោះឆ្នោត ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកើតឡើងដោយសារប្រជាជន ពលិកម្មរាល់អ្វីៗទាំងអស់ដើម្បីប្រជាជនរួមសុខរួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ បានពង្រីកមុខរបរជូនប្រជាជន ផ្តល់ជូនប្រជាជនក្រីក្រ ឬអ្នកខ្វះខាតអាចទទួលបានសេវាពិនិត្យព្យាបាលជំងឺ ដោយឥតបង់ថ្លៃនៅតាមមូលដ្ឋានសុខាភិបាល មណ្ឌលសុខភាព-មន្ទីរពេទ្យរដ្ឋ អភិវឌ្ឍនិងពង្រឹងប្រព័ន្ធគាំពារសង្គម បង្កើតអគារសិក្សាគ្រប់ស្រុកមានវិទ្យាល័យ គ្រប់ឃុំមានអនុវិទ្យាល័យ តាមភូមិមានសាលាបឋមសិក្សា បង្កើនប្រាក់សោធនដល់និវត្តន៍ជន ជម្រុញអនុវត្តរបបសោធននិវត្តក្នុងវិស័យឯកជន អនុវត្តការបែងចែកដីជូនគ្រួសារកសិករក្រីក្រដែលគ្មានដីសម្រាប់សង់លំនៅដ្ឋាននិងបង្កបង្កើនផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិកគណបក្សប្រជាជននិងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកាន់តែខ្លាំងក្លា ប្រជាជនមានជីវភាព កាន់តែធូរធារនិងបន្តមិនយកពន្ធលើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.