ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញរូមមាន៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ០១គណបក្ស គឺ គណបក្ស ប្រជាជនកម្ពុជា រៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៦,០០០នាក់ ក្នុងនោះមានរថយន្តចំនួន ១៩០គ្រឿង ម៉ូតូកង់បីចំនួន ២៨០គ្រឿង និងម៉ូតូចំនួន ១២,២០០គ្រឿង ដើម្បីហែក្បួនឃោសនានៅ តាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ០១គណបក្ស គឺ គណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច នឹងរៀបចំជួបជុំសមាជិក សមាជិកានៅទីស្នាក់ការកណ្តាល គណបក្ស ស្ថិតនៅផ្ទះលេខ៣ ផ្លូវលេខ១០ បុរីម៉នដានីគម្រោង២២ ភូមិស្រែអំពិល សង្កាត់ស្ទើរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ បន្ទាប់មកនៅ វេលាម៉ោង ០៨:០០នាទី ក្បួននឹងហែចេញពីទីស្នាក់ការកណ្តាលគណបក្សតាមផ្លូវវត្ត ស្នៀតសិម្ពលី រួចបត់ ស្តាំចូលមហាវិថីឈ្នះឈ្នះហើយបន្តដំណើរមកបត់ឆ្វេងឆ្ពោះទៅ ភូមិព្រៃទា រួចធ្វើដំណើរឆ្ពោះទៅ ផ្លូវជាតិលេខ៤ បន្តដំណើរតាមមហាវិថីចោមចៅ រហូតដល់ស្តុបទួលពង្រ បត់ស្តាំចូលផ្លូវទួលពង្រ ក្បួនឈប់សម្រាកថ្ងៃត្រង់នៅតំបន់ជិត ផ្សារទួលពង្រ។

នៅវេលាម៉ោង ១៤:០០នាទី ក្បួនដង្ហែ នឹងបន្តដំណើរឆ្ពោះទៅផ្លូវបុរីពិភពថ្មី (ចំការដូង) បត់ស្តាំដល់ផ្លូវទំនប់៧មករា រហូតដល់ផ្លូវ ទំនប់៧មករា បត់ស្តាំឡើងស្ពានព្រែកជ្រៃ បន្ទាប់មកឡើងតាមផ្លូវចំការដូង (ផ្លូវលេខ២១៧) រហូតដល់រង្វង់មូលកួរស្រូវបត់ស្តាំតាមផ្លូវលេខ១០៤ ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ បត់ស្តាំតាម បណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ដល់ផ្លូវជាតិលេខ៣ បត់ស្តាំបន្តដំណើរតាមផ្លូវជាតិលេខ៣ ដល់ កែងផ្លូវភូមិកប់ភ្លុក បត់ឆ្វេងឆ្ពោះទៅផ្លូវលំភូមិកន្ទោកខាងជើងឆ្ពោះទៅផ្លូវជាតិលេខ៤ រួចបត់ ស្តាំតាមផ្លូវជាតិលេខ៤ និងបត់ឆ្វេងត្រឡប់ទៅតាមមហាវិថីឈ្នះឈ្នះ និងបត់ឆ្វេងចូល ទីស្នាក់ការ កណ្ដាលគណបក្សតាមផ្លូវវត្តស្នៀតសិម្ពលីវិញដើម្បីរំសាយ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ០១គណបក្ស គឺ គណបក្សស្ត្រីដើម្បី ស្រ្តីនឹងរៀបចំជួបជុំសមាជិក សមាជិកានៅចំណុចផ្នែកខាងត្បូងនៃទីលាន ប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៧:០០នាទី ក្បួននឹងហែ ចេញពីទីលានប្រជាធិបតេយ្យ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតដល់មន្ទីរពេទ្យ បង្អែកសម្តេចឪ សម្តេចម៉ែ រួចត្រឡប់ក្រោយឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារ បត់ស្តាំទៅ រង្វង់មូល កាំភ្លើងកួចកាណុង បន្តត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅអង់តែនទួលគោក បត់ស្តាំចូលផ្លូវលេខ៣៥៥ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី រួចបត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឫទ្ធី (ផ្លូវលេខ១៩២៨) រួចបត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រហូតមកដល់ស្តុបផ្សារ ដីហុយបត់ឆ្វេងចូលផ្លូវលេខ១៩៨៦ រួចបត់ស្តាំចូល ផ្លូវលេខ៥៩៨ បត់ឆ្វេងចូលផ្លូវលេខ៦០៨ បន្តបត់ស្តាំចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង បត់ឆ្វេងក្រោមស្ពានជ្រោយចង្វារចូលផ្លូវជាតិលេខ៥ ទៅទីលានប្រជាធិបតេយ្យវិញទើបរំសាយ។

ក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះ អាចមានចរាចរណ៍មមាញឹកជា ខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកា ដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀស ចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា ចាប់ពីម៉ោង ៦ៈ ០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគ យល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង ខាងលើបើមិនមានការ ចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្ស នីមួយៗឆ្លងកាត់ផុតនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.