ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកសន្តិបណ្ឌិត នេត សាវឿន៖ រយៈពេល១៥ថ្ងៃ នៃឃោសនាបោះឆ្នោត សភាពការណ៍ល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើងឡើយ

លោកសន្តិបណ្ឌិត នេត សាវឿន៖ រយៈពេល១៥ថ្ងៃ នៃឃោសនាបោះឆ្នោត សភាពការណ៍ល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើងឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ លោកសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធាន ក្រុមការងារ គណៈបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច បានលើកឡើងថា រយៈពេល១៥ថ្ងៃ នៃឃោសនាបោះឆ្នោត គឺសភាពការណ៍ មានភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ រយៈពេល ១៥ថ្ងៃ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច។ ពិធីនេះ ធ្វើឡើង ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងរយៈពេលឃោសនាបោះឆ្នោត នៅរយៈពេល១៥ថ្ងៃនេះ គឺសភាពការណ៍ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង និងអសន្ដិសុខណាមួយកើតឡើងនោះឡើយ។

ទន្ទឹមគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់ដែលក្រុមការងារគណបក្សប្រជាជន នៅពេលដែលចុះឃោសនា និងបង្ហាញគូសសន្លឹកឆ្នោត ដោយលោកបានណែនាំថា មិនត្រូវចុះទៅភ្លាមៗ បង្រៀនគូសសន្លឹកឆ្នោតតែម្ដងនោះទេ គឺដំបូងត្រូវសំណេះសំណាល និងសាកសួរសុខទុក្ខ អំពីជីវភាពការរស់នៅ និងបញ្ហាផ្សេងៗ របស់ពួកគាត់ ដែលរស់នៅជាប្រចាំថ្ងៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.