ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ អំពាវនាវសមាជិកគណបក្សទៅបោះឆ្នោតគ្រប់គ្នា សន្លឹកឆ្នោត១សន្លឹកមានតម្លៃក្នុងការដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព

ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ អំពាវនាវសមាជិកគណបក្សទៅបោះឆ្នោតគ្រប់គ្នា សន្លឹកឆ្នោត១សន្លឹកមានតម្លៃក្នុងការដឹកនាំប្រទេសជាតិឱ្យមានសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ ២៨០នាក់ ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានក្រុមការងារពង្រឹងថ្នាក់សង្កាត់ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

លោក វ៉ី សំណាង បានលើកឡើងថា ប្រជាពលរដ្ឋដែលបានឆ្លងកាត់របប ប៉ុល ពត ពិតជាទទួលបានការធ្វើទារុណកម្ម និងបង្អត់អាហារ កាប់សម្លាប់ឥតត្រាប្រណី ដោយសារតែការបែកបាក់សាមគ្គីភាពខ្មែរ និងខ្មែរ ជាក់ស្តែងមានតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទេ ដែលលោកបានយកឈាមស្រស់ សាច់ស្រស់ទៅប្តូរយកជ័យជន្នះជូនជាតិ មាតុភូមិយើង ហើយក្នុងរយះពេលជាង៤០ឆ្នាំកន្លងមកនេះការដឹកនាំ របស់យើងដៃម្ខាងកាន់អាវុធការពារសន្តិភាព ឯដៃម្ខាងទៀតប្រឹងកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃ។

ប្រធានបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានបន្តថា បើទោះបីបច្ចុប្បន្នកម្ពុជា មាននយោបាយប្រជាធិបតេយ្យសេរីពហុបក្សហើយក៏ដោយ នៅក៏មានបុគ្គលក្បត់ជាតិ៣ជំនាន់តែងនិយាយកុហក បង្ខូចកិត្តិយស មួលបង្កាច់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព ក្នុងនោះចង់បំផ្លាញសន្តិភាពដែលរកបានដោយលំបាក។

លោកបានបញ្ជាក់ថា សព្វថ្ងៃដោយសារតែមានសន្តិភាពពេញលេញ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស មានផ្លូវប្រព័ន្ធផ្លូវដឹកជញ្ជូនខ្វាត់ខ្វែង ដែលបែរជាធ្វើឱ្យខេត្តកំពង់ស្ពឺ ទៅជាខ្វះកម្លាំងពលកម្មប្រមាណរាប់ម៉ឺននាក់ សម្រាប់បម្រើការការងារទៅវិញ។ ជាមួយគ្នានេះដែរ ថៅកែរោងចក្រតែងកោតសសើរចំពោះបងប្អូន កូនក្មួយថាមិនចេះធ្វើបាតុកម្ម និងកូដកម្ម មិនងាយជឿការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅ ទើបមានរោងចក្រជាច្រើនបង្ហាញគោលបំណងមកអភិវឌ្ឍន៍រោងចក្រ សហគ្រាថែមទៀតក្នុងខេត្តកំពង់ស្ពឺ។

ប្រធានបក្សខេត្តសង្កត់ធ្ងន់ថា សូមឱ្យសមាជិក សមាជិកា មេត្តាអញ្ជើញទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពីព្រោះសន្លឹកឆ្នោតរបស់គណបក្សប្រជាជន មានតម្លៃយ៉ាងខ្លាំងសម្រាប់ការដឹកនាំប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.