ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ​ខ្មែរ​ម្ចាស់​ស្រុក និង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ​ខ្មែរ​ម្ចាស់​ស្រុក និង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ​ខ្មែរ​ម្ចាស់​ស្រុក និង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា…

 

ភ្នំពេញ÷ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ ខ្មែរ ម្ចាស់​ស្រុក នឹង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​ទទួលមរណភាព​នៅវេលា ម៉ោង​៥ នឹង ៣៨​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្ដ​ដា​ឆ្នាំ​២០២៣ នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ ក្នុង​ជន្មាយុ ៦៩​ឆ្នាំ ដោយ​រោគាពាធ ។​

​  សព​លោក ហង្ស ច​ក្រា តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន ផ្លូវ​លេខ​៤៨ ផ្ទះ​លេខ​៣៤៨​សង្កាត់​បឹង​កេងកង​៣​ខណ្ឌ បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ធ្វើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ជូន​ចំពោះ លោកស្រី ស៊ុន សួ​គ៌ា ព្រមទាំង​ក្រុមគ្រួសារ ដោយ​បាន​គួសបញ្ជាក់​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​ទាំងអស់ ខ្ញុំ​ពិតជា​មាន​សេចក្តី​រន្ធត់​ក្រៀមកំ ក្នុង​ចិត្ត​ឥតឧបមា ដោយ​បាន​ទទួលដំណឹង​ថា​លោក ហង្ស ច​ក្រា ដែល់​ត្រូវជា​ស្វាមី​របស់​លោកស្រី​បាន ទទួលមរណភាព គួរអោយ​សោកស្តាយ​អាឡោះអាឡៃ​បំផុត ។មរណភាព​របស់​លោក ហង្ស ច​ក្រា គឺជា​ការបាត់បង់​នូវ​ឧត្ដម​ស្វាមី ឪពុក ឪពុកក្មេក និង​ជា​ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ជាទី​គោរព​ស្រឡាញ់​បំផុត​របស់​ក្រុម​គ្រួសារ​ទាំងអស់ ដែល​ជានិច្ចកាល​តែង​បាន យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្តល់នូវ​ដំបូន្មាន​ល្អៗ ដល់​កូនចៅ​ឱ្យបាន ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ហើយក៏​ជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដែល​មាន​បទពិសោធន៍​ជាច្រើន​ក្នុង វិស័យ​ព័ត៌មាន ហើយ​តែង​ជួយ​ចែករំលែក​នូវ​ពុទ្ធិ​ដល់​មិត្ត​រួម​អាជីព​សារព័ត៌មាន ព្រម​ទាំង​អ្នកសារព័ត៌មាន ជំនាន់​ក្រោយ​ប្រកបដោយ​ទឹកចិត្ត​ល្អ​បរិសុទ្ធ​។​

​ក្នុង​វេលា​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ ជាមួយ លោកស្រី ដែល​ជា​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ លោក ហង្ស ច​ក្រា ជាទី​គោរព​ស្រលាញ់ បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.