ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

លោក វ៉ី សំណាង សំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៃសង្កាត់ច្បារមន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

លោក វ៉ី សំណាង សំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៃសង្កាត់ច្បារមន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

 

លោក វ៉ី សំណាង សំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៃសង្កាត់ច្បារមន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

 / កំពង់ស្ពឺៈ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអញ្ជើញ សំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ដែលមានក្រុមការងារពង្រឹងថ្នាក់សង្កាត់ ក្រុមការងារ ។

លោក វ៉ី សំណាង បានលើកឡើងថាៈ ប្រជាពលរដ្ឋដែលបានឆ្លងកាត់របប ប៉ុល ពត ពិតជាទទួលបានការធ្វើទារុណកម្ម និងបង្អត់អាហារ កាប់សម្លាប់ឥតត្រាប្រណី ដោយសារ តែការបែកបាក់សាមគ្គីភាពខ្មែរ និងខ្មែរ ជាក់ស្តែង មានតែថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាទេ ដែលលោកបានយកឈាមស្រស់ សាច់ស្រស់ ទៅប្តូរយកជ័យជម្នះ ជូនជាតិ មាតុភូមិយើង ហើយក្នុងរយះពេលជាង ៤០ ឆ្នាំកន្លងមកនេះ ការដឹកនាំរបស់ យើង ដៃម្ខាងកាន់អាវុធ ការពារសន្តិភាព ឯដៃម្ខាងទៀត ប្រឹងកសាងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃ។

ប្រធានបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានបន្តថាៈ បើទោះបីបច្ចុប្បន្ន កម្ពុជា មាននយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ហើយក៏ដោយ នៅក៏មានបុគ្គលក្បត់ជាតិ ៣ ជំនាន់ តែងនិយាយកុហក បង្ខូចកិត្តិយស មួលបង្កាច់ ចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា គ្រប់រូបភាព ក្នុងនោះចង់បំផ្លាញសន្តិភាព ដែលរកបាន ដោយលំបាក។

លោកបានបញ្ជាក់ថាៈ សព្វថ្ងៃ ដោយសារតែមានសន្តិភាព ពេញលេញ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស មានផ្លូវប្រព័ន្ធផ្លូវដឹកជញ្ជូនខ្វាត់ខ្វែង ដែលបែរជាធ្វើឱ្យខេត្ត កំពង់ស្ពឺ ទៅជាខ្វះកម្លាំងពលកម្ម ប្រមាណរាប់ម៉ឺននាក់ សម្រាប់បម្រើការការងារទៅវិញ។ ជាមួយគ្នានេះដែរ ថៅកែរោងចក្រ តែងកោតសសើរ ចំពោះបងប្អូន កូនក្មួយថា មិនចេះ​ ធ្វើបាតុកម្ម និងកូដកម្ម មិនងាយជឿការញុះញង់ ពីមជ្ឈដ្ឋានខាងក្រៅ ទើបមានរោងចក្រ ជាច្រើន បង្ហាញគោលបំណង មកអភិវឌ្ឍន៍រោងចក្រ សហគ្រាសថែមទៀត ក្នុងខេត្តកំពង់ស្ពឺ។

លោកប្រធានបក្សខេត្ត សង្កត់ធ្ងន់ថាៈ សូមឱ្យសមាជិក សមាជិកា មេត្តាអញ្ជើញទៅចូល រួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពីព្រោះសន្លឹកឆ្នោត របស់គណបក្សប្រជាជន មានតម្លៃយ៉ាងខ្លាំង សម្រាប់ការដឹកនាំប្រទេសជាតិ របស់គណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា៕ V / N

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.