ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្តកែបដាក់៣ចំណុច ឲ្យមន្រ្តីសុរិយោដីយកទៅអនុវត្តន៍មុនចុះវាស់វែងដីជូនពលរដ្ឋនៅភូមិចំការបី

អភិបាលខេត្តកែបដាក់៣ចំណុច ឲ្យមន្រ្តីសុរិយោដីយកទៅអនុវត្តន៍មុនចុះវាស់វែងដីជូនពលរដ្ឋនៅភូមិចំការបី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់៣ចំណុច សម្រាប់ក្រុមការងារបច្ចេកទេសយកទៅអនុវត្តន៍ក្នុងដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំការបី ទី១-មិនអាចចេញប័ណ្ណកម្មសិទ្ធិដោយគ្មានឯកសារបញ្ជាក់បាននោះទេ ២-ដីព្រៃលិចទឹក ដីគម្របព្រៃឈើមិនអាចវាស់វែងបានទេ ៣-ក្នុងការវាស់វែងដីត្រូវទុកផ្លូវចាប់ពី៨ម៉ែត្រឡើងទៅ។

ឯកឧត្តមបណ្ឌិត លើកឡើងដូចនេះក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិត នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បញ្ជាក់ថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគត្តិយុត្តសម្រាប់ជាការសំអាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។

ក្នុងនោះ ឯកឧត្តមបានបញ្ជាក់ធ្ងន់ដែរថា បើមន្រ្តីសុរិយោដីមួយណា ដែលទាមទារលុយកាក់ ដើម្បីចុះវាស់វែងដីធ្លីជូនបងប្អូន ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរ ឬមកកាន់លោកផ្ទាល់ ដើម្បីមានវិធានការជាមួយមន្រ្តីរូបនោះ។

លោក ឈុំ ម៉ានី ប្រធានស្តីទី នៃមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តកែប មានរបាយការណ៍ថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សរុបបានចំនួន១៨ភូមិ  ចែកប័ណ្ណកម្មសិទ្ធិបាន១៣ភូមិ ៤ភូមិ ទៀតរៀបចំបិទផ្សាយ និង០១ភូមិ គឺភូមិចំការបីកំពុងប្រកាសតំបន់វិនិច្ឆ័យដែលជាភូមិចុងក្រោយ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.