ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

សាខាសមាគមនារីខេត្តពោធិ៍សាត់ បន្តនាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តហ្សាបីតិ (វត្តព្រែកស្តី) និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ

សាខាសមាគមនារីខេត្តពោធិ៍សាត់ បន្តនាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តហ្សាបីតិ (វត្តព្រែកស្តី) និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណាបេក្ខជនតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តនាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តហ្សាបីតិ (វត្តព្រែកស្តី) និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បន្ទាប់ពីបានប្រគេន នៅវត្តគិរីបវង្ស សង្កាត់ចំរើនផល និងវត្តកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ កាលពីម្សិលមិញ។

លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឆ្នាំនេះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានរៀបចំទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ទាំង៣វត្ត រួមមានវត្តគិរីបរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល, វត្តកែវសុវណ្ណ ស្ថិតក្នុងសង្កាត់បន្ទាយដី, វត្តហង្សាបីតិ (វត្តព្រែកស្តី) ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដោយមួយវត្តៗ ទៀនវស្សា១គូរ, អង្ករ១០០គីឡូក្រាម, មី២កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ៤កេស ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យកសាង១លានរៀល និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ទៀនវស្សា១គូរ និងបច្ច័យកសាង១លានរៀល។

លោកស្រី ឯម ប៉ុណ្ណា លោកស្រី ឯម ប៉ុណ្ណាបេក្ខជនតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ដោយបានការចូលរួមជាថវិកា និងសម្ភារៈ ពីបងប្អូននារី ជាពិសេសលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា បានរៀបចំប្រតិភូដោយនាំយកទៀនវស្សា និងទេយ្យទានមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងព័ទ្ធសីមាវត្ត ចំនួន៣ និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និ ជំទាវ ខាន់ ខៀវ។ ជាការពិតណាស់ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗនៃព្រះពុទ្ធសាសនា ហើយពុទ្ធបរិស័ទ តែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលរំលងឡើយ។ ការរៀបចំនូវទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុនោះ ក្នុងគោលបំណងជួយទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ក្នុងទីវត្តអារាមផង និងបានជូនទៅដល់មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខនោះផងដែរ។

លោកស្រីបានលើកឡើងថា សមាគមនារី ដែលបង្កើតឡើងមកនេះ តែងតែធ្វើសកម្មភាពកិច្ចការងារសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនងាយរងគ្រោះ ដូចជាស្ត្រី និងកុមារីរងគ្រោះជាដើម។ លោកស្រីបន្តថា កន្លងមកនេះសាខា និងអនុសាខា សមាគមនារីខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាព និងសប្បុរសជន បានអនុវត្ត និងចូលរួមយ៉ាងសកម្ម ទាំងថវិកា សម្ភារៈ ដែលបញ្ជាក់ឲ្យឃើញពីទឹកចិត្តជ្រះថ្លា និងចូលរួមជួយទំនុកបម្រុង ដល់សាខាសមាគមនារី ដែលជាស្ថាប័នមួយតែងតែជួយដល់ការងារសង្គម។

នៅក្នុងខណៈនោះដែរ លោកស្រី ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋក៏ដូចព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតព្វកិច្្ចខ្លួនជាប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសពេញចិត្ត ទៅថ្ងៃអនាគត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.