ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រំលឹកប្រសាសន៍ដើមសម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធដីភូមិកំណើត​សម្តេច ហេង សំរិន កាលពីខែសីហា ឆ្នាំ២០២០ ខណៈក្រុមជ្រុលនិយម​ព្យា​យាម​កាត់បំភ្លៃការពិត

រំលឹកប្រសាសន៍ដើមសម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធដីភូមិកំណើត​សម្តេច ហេង សំរិន កាលពីខែសីហា ឆ្នាំ២០២០ ខណៈក្រុមជ្រុលនិយម​ព្យា​យាម​កាត់បំភ្លៃការពិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមជ្រុលនិយមក្បត់ជាតិក្នុងរយៈប៉ុន្មានថ្ងៃមកនេះ បានព្យាយាម​កាត់​​បំភ្លៃប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យមាន​ការ​យល់ច្រឡំថា ដីភូមិកំណើតរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា ត្រូវបានកាត់ទៅឱ្យវៀតណាម។

វីដេអូដែលក្រុមជ្រុលនិយមក្បត់ជាតិចិត្តអសិរពិសបានកាត់បំភ្លៃ គឺជាវីដេអូ​ដែល​សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ពេលសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់អ្នកឧកញ៉ា លី យ៉ុងផាត់។

ក្នុងវីដេអូនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីជម្រើសចំនួន៣ លើការ​កំណត់ព្រំដែនជាមួយប្រទេសវៀតណាម ពាក់ព័ន្ធនឹងដីភូមិកំណើតរបស់សម្តេច ហេង សំរិន។ ពាក់ព័ន្ធការកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដោយយោង​លើ​ផែនទីបន្សល់ទុកពីអាណានិគមន៍បារាំង ដីភូមិកំណើតរបស់សម្តេច ហេង សំរិន ត្រូវបានទៅលើវៀតណាម។

ប៉ុន្តែកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នារក្សាដីភូមិកំណើតរបស់សម្តេច ហេង សំរិន នៅលើទឹកដីកម្ពុជាដដែល ហើយទៅយកដីនៅទីតាំងផ្សេងដោះដូរជំនួសវិញ។

ក្នុងវីដេអូនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការវាស់វែងព្រំដែនដោយយោងលើផែនទីបន្សល់ទុកពីសម័យអាណានិគមន៍បារាំង កម្ពុជា ទទួលបានដីដែលវៀតណាម កំពុងគ្រប់គ្រងទំហំប្រមាណជា ២ពាន់ហិកតា។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកលេង​បណ្តាញសង្គម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់រាល់វីដេអូ រាល់ព័ត៌មាន​ទាំង​ឡាយ របស់ក្រុមជ្រុលនិយមក្បត់ជាតិ ដែលមានជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ជាមេខ្លោងនោះ សុទ្ធសឹងតែជារឿងមិនពិត ជារឿងប្រឌិតឡើង ក្នុងចេត​នា​អាក្រក់ពិសពុលបង្កបញ្ហាក្នុងសង្គមយើងតែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាប្រសាសន៍ដើមទាំងស្រុងរបស់សម្តេចតេជោ៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.