ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាគណបក្សកាន់អំណាច ដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជាគ្មានសិទ្ធិសម្រាកទេ មិនដូចអ្នកអត់ធ្វើអីសោះ ស្រួលចាំតែសន្យា និងគេងចំណេញលើចំណុចខ្វះខាត 

បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាគណបក្សកាន់អំណាច ដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជាគ្មានសិទ្ធិសម្រាកទេ មិនដូចអ្នកអត់ធ្វើអីសោះ ស្រួលចាំតែសន្យា និងគេងចំណេញលើចំណុចខ្វះខាត 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះនូវវីដេអូខ្លីមួយ ដោយលើកឡើងថា ក្នុងនាមជាគណបក្សកាន់អំណាច ដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា គ្មានសិទ្ធិសម្រាកទេ មិនដូចបក្សដែលអត់ធ្វើសោះស្រួលចាំតែសន្យា ហើយគេងចំណេញពីចំណុចខ្វះខាតតែប៉ុណ្ណោះ។

លោកបណ្ឌិតបានលើកឡើយដូច្នេះថា «ធ្វើការងារ ដែលគេថាធ្វើច្រើនខុសច្រើន អ្នកអត់ធ្វើសោះគេស្រួលសន្យា ស្រួលកើបយកអ្វីដែលជាចំណុចខ្សោយរបស់យើង។ យើងជាបក្សកាន់អំណាចគ្មានជម្រើសទេ គ្មានជម្រើសសម្រាកទេ ទឹកលិចក្រុង ទឹកលិចខេត្ត បក្សប្រឆាំងអាចដេកបាន ចាំងើបឡើង ចាំមើលរដ្ឋាភិបាលដោះស្រាយយ៉ាងម៉េច? បើដោះបានល្អគេអត់និយាយ ឬមួយចាំគេងចំណេញ ឬវាយប្រហារជ្រុងណា? តែបក្សកាន់អំណាចគ្មានជម្រើសទេ តិចថាភ្លៀងពាក់កណ្តាលក្រុង អាជ្ញាធរយើងអត់ចេញដោះភ្លាម ចប់! បានន័យថាយើងគ្មានជម្រើសទេ ព្រោះប្រជាពលរដ្ឋបោះឆ្នោត ៥ឆ្នាំម្តងឱ្យអ្នកបម្រើគាត់ ពេលគាត់លំបាករកមុខអ្នកនោះ ទៅដោះស្រាយជូនគាត់ បើសិនជាឆ្នាំ២០១៨ គាត់បោះឆ្នោតឆ្នោតភ្លូកទឹកភ្លូកដីឱ្យយើង ហើយមកដល់ម៉ោងនេះ យើងមិនជួយគាត់ ចាំតែគាត់បោះឆ្នោតឱ្យទៀតតើ ជាពិសេសពីកូវីដផ្ទុះខ្លាំង បើមិនឃើញមុខក្រុមការងារយើង ទាំងយន្តការរដ្ឋ ទាំងយន្តការជាតិទេ ខ្ញុំគិតថាប្រជាពលរដ្ឋមិនបោះឆ្នោតឱ្យយើងសម្រេចបានអត្រាខ្ពស់នោះទេ»។

លោកបណ្ឌិតបានលើកឡើងពីមូលហេតុចំនួន២ ដែលធ្វើឱ្យគណបក្សប្រឆាំងធ្លាក់ប្រជាប្រិយភាពនៅរាជធានីភ្នំពេញ គឺដោយសារតែភាពមិនត្រូវគ្នាថ្នាក់ដឹកនាំរបស់បក្សនោះ ធ្វើឱ្យជើងក្រោមរបស់គេអស់ក្តីសង្ឃឹម ហើយងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា និងមួយវិញទៀត ដោយសារគណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុងអំឡុងពេលកូវីដ១៩ ទាំងសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរ ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារអាយុជីវិតរបស់ប្រជាជន។

លោកបន្តថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺពង្រឹងស្មារតីសតិអារម្មណ៍ដល់សមាជិកបក្ស «សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក» ក្រៅពីនេះប្រជាពលរដ្ឋផ្សេង ដែលមិនទាន់ជាសមាជិកបក្សក្តី ក៏ត្រូវដាក់ទិសដៅឱ្យគាត់បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែរ ពិសេសជាងនេះ សម្រាប់អ្នកដែលធ្លាប់បោះឆ្នោតឱ្យបក្សផ្សេង បើអាចឱ្យពួកគាត់ប្តូរមកគាំទ្រ បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺជាភាពខ្លាំងរបស់គណបក្សប្រជាជន ដើម្បីធានាបាននូវភាពឈ្នះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.