ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅទេវស្ថានលោកតាបង់បត់ ក្នុងស្រុកកោះសូទិន








ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ អញ្ជើញជាអធិបតីពិធីបុណ្យ និងកាត់ខ្សែបូឆ្លងសមិទ្ធផលនានា នៅទេវស្ថានលោកតាបង់បត់ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។



