ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការសាងសង់ ស្នាក់ការបក្សប្រជាជនកម្ពុជា ប្រចាំភូមិបឹងអារក្ស ក្នុងឃុំអំពិលប្រាំដើម

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការសាងសង់ ស្នាក់ការបក្សប្រជាជនកម្ពុជា ប្រចាំភូមិបឹងអារក្ស ក្នុងឃុំអំពិលប្រាំដើម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ការសាងសង់ ស្នាក់ការបក្សប្រជាជនកម្ពុជា ប្រចាំភូមិបឹងអារក្ស ក្នុងឃុំអំពិលប្រាំដើម
ខេត្តបាត់ដំបង ÷ នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារ ចុះភូមិបឹងអារក្ស បានដឹកនាំក្រុមការងារ ចូលរួមប្រជុំ នៅមន្ទីរបក្សប្រជាជនកម្ពុជា ឃុំអំពិលប្រាំដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រាជ សុភទ្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំអំពិលប្រាំដើម ។
បន្ទាប់ពីប្រជុំនៅមន្ទីរបក្សឃុំអំពិលប្រាំដើម ចប់សព្វគ្រប់ ឯកឧត្តមបណ្ឌិត បន្តដឹកនាំក្រុមការងារ អមដំណើដោយ លោក អ៊ុំ វារី អនុប្រធាន លោក រ៉ម សាវី អនុប្រធាន និង លោក រ៉ា ចាន់ អនុប្រធាន ចុះទៅត្រួតពិនិត្យ ការសាងសង់ ស្នាក់ការបក្សប្រជាជនកម្ពុជា ភូមិបឹងអារក្ស ដែលឋិតនៅមុខសាលាបឋមសិក្សា បឹងអារក្ស ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
ក្នុងនោះទៀតសោត ឯកឧត្តម បណ្ឌិត បានប្រគល់ ស័ង្កសីចំនួន ៦០សន្លឹក ស្មើនិងថវិការ ៨០ម៉ឺនរៀល និង ឧបត្ថម្ភចំនួន ១០ម៉ឺនរៀល ទៀត ទៅក្រុមជាង ដើម្បីទុកទិញនំចំនី ឬ ភេសជ្ជៈ ហូប ខណៈពេលកំពុងធ្វើការសាងសង់ ។
សូមបញ្ជាក់ថា ការសាងសង់ស្នាក់ការបក្សភូមិនេះ គឺមានការ ឯកភាព ពីលោកមេភូមិ រួមជាមួយ ប្រជាពលរដ្ឋ និង ក្រុមការងារដែលពាក់ព័ន្ធ ក្នុងភូមិបឹងអារក្ស ដើម្បីផ្តល់ភាពងាយស្រួល បំរើការងារបក្ស ប្រជាជនកម្ពុជា ក្នុងភូមិបឹងអារក្ស និង គ្រប់គ្រងឲ្យ ទាន់សភាពការណ៍ នានា ។

ក្នុងនោះប្រជាពលរដ្ឋ ក្នុងភូមិបឹងអារក្ស ពិតជាមានការសប្បាយចិត្ត រំភើបរីករាយ យ៉ាងខ្លាំង ដែលមានវត្តមាន ឯកឧត្តម រាជ សុភទ្ទ ជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំអំពិលប្រាំដើម ព្រមទាំង ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពិលប្រាំដើម និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ភូមិបឹងអារក្ស ដែលតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយ បានជួយជួសជុលផ្លូវ និងដាក់លូ ជាច្រើនកន្លែង ដើម្បីរំដោះទឹកមិនឲ្យជនលិច ផ្ទះ ឬដីស្រែរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ។ ក្នុងនោះទៀតសោត ឯកឧត្តម បណ្ឌិត និងបន្តឧបត្ថម្ភ ជាភ្លើងអំពូល សូឡា ចំនួន ១០ដើម សំរាប់ដាក់បំភ្លឺតាមដងផ្លូវ ក្នុងភូមិបឹងអារក្ស ហើយឧបត្ថម្ភ ចំនួន ៥ដើមទៀត ទៅដាក់បំភ្លឺតាមដងផ្លូវនៅភូមិ បឹងពពូល ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.