ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន៖ ជំនន់ទឹកភ្លៀងនៅអាមេរិក និងអឺរ៉ុបអត់មានអ្នកនិយាយ បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាល រឿងទឹកលិចភ្នំពេញមកពីភ្លៀងខ្លាំង

សម្តេចតេជោ ហ៊ុន សែន៖ ជំនន់ទឹកភ្លៀងនៅអាមេរិក និងអឺរ៉ុបអត់មានអ្នកនិយាយ បែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាល រឿងទឹកលិចភ្នំពេញមកពីភ្លៀងខ្លាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការ​ចម្លែក​​អារម្មណ៍ចំពោះក្រុមប្រឆាំង ដែលធ្វើមើលមិនឃើញចំពោះ​ការលិចលង់​នៅ​អាមេរិក និងអឺរ៉ុប ដោយសារជំនន់ទឹកភ្លៀង បែរនាំគ្នាវាយប្រហាររាជរដ្ឋា​ភិ​បាល​រឿងទឹកលិចរាជធានីភ្នំពេញ ព្រោះភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ បន្ទាប់ឃើញមានទឹកភ្លៀង​កំពុងបង្កើតឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមួយចំនួន ដែល​ក្នុងនោះមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។

លើបណ្តាញសង្គម Twitter ដែលជាមធ្យោបាយថ្មីក្នុងការបង្ហា​ញសារ​នានា​នោះ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ជំនន់ទឹកភ្លៀងកំពុង​វាយ​ប្រហារ​យ៉ាង​ខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរ​ភ្លៀង​ធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធាន​បទ​វាយប្រហាររាជរដ្ឋាភិបាល»។

សម្តេចតេជោ ក៏បានរំលេចជាភាសាអង់គ្លេសផងដែរថា «Extreme floods are attacking the US and Europe and no one criticized. In Cambodia, it was just a big rain with a level of 153 mm which we never had before and they used it as a topic to attack government»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមរយៈសារព័ត៌មានអន្តរជាតិនានា បានបង្ហាញ​ថា ជំនន់ទឹកភ្លៀងបង្កការជន់លិចប៉ះពាល់ប្រជាពលរដ្ឋ និងខូចខាត​ទ្រព្យ​សម្បត្តិធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត។ ប៉ុន្តែការជន់លិចទាំងនោះ មិនត្រូវបានអ្នកនយោបាយមាននិន្នាការប្រឆាំង ឬក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសលើកមកបង្ហាញ ឬនិយាយ ដើម្បីបានជាតថភាពពិត​ដល់​កា​រគិត និងពិចារណា​របស់​ប្រជាពល​រដ្ឋនោះ​ឡើយ។

ផ្ទុយពីជំនន់ទឹកភ្លៀងនៅកម្ពុជានាំឱ្យជន់លិចរាជធានីភ្នំពេញកាលពីប៉ុន្មានថ្ងៃមុន​នេះ។ ក្រុមអ្នកនយោបាយប្រឆាំង និងអ្នកនយោបាយជ្រុលនិយម គេបាន​ធ្វើ​អត្ថា​ធិប្បាយច្រើន ដោយមិនលើកបង្ហាញពីមូលហេតុនៃការធ្លាក់ភ្លៀងខ្លាំងមិន​ធ្លាប់មាន ដែលមានកម្រិតរហូតដល់ ១៥៣មិល្លីម៉ែត្រ។

ពួកគេបែរជាលើកហេតុផលតែមួយប៉ុណ្ណោះ គឺការចោទប្រកាន់ពាក់ព័ន្ធការ​អភិ​វឌ្ឍន៍របស់រាជរដ្ឋាភិបាលទៅវិញ។ ការអត្ថាធិប្បាយដែលមិនលើកបង្ហាញនូវ​មូល​ហេតុពិតនៃបញ្ហា គឺជាការធ្វើឱ្យប្រជាពលរដ្ឋគ្មានមូលដ្ឋានពិចារណាទៅ​លើបញ្ហាអ្វីមួយ។

ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញនោះ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុង​រៀបចំហេដ្ឋារចនាសម្ព័ន្ធហូររំដោះទឹកភ្លៀង មានដូចជាការរៀបចំប្រព័ន្ធលូធំ និងកន្លែងសម្រាប់ស្តុកទឹកភ្លៀងជាដើម។

ទឹកភ្លៀងប៉ុន្មានថ្ងៃមុននេះ ដ្បិតតែលិចពេលកំពុងភ្លៀង។ ប៉ុន្តែក្រោយពេលភ្លៀងមិនយូរប៉ុន្មាន ទឹកបានហូរអស់ពីរាជធានីភ្នំពេញ ដែលជាការបង្ហាញឱ្យឃើញនូវសមត្ថភាពនៃការហូររំដោះទឹកបានលឿនរហ័ស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.