ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សកម្មភាពឃោសនារបស់បក្សនយោបាយនៅខេត្តកែប មានស្ថានភាពល្អ ថែមទាំងគ្មានបណ្តឹង…

សកម្មភាពឃោសនារបស់បក្សនយោបាយនៅខេត្តកែប មានស្ថានភាពល្អ ថែមទាំងគ្មានបណ្តឹង…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែប៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៣

ដំណើរការឃោសនាស្វែងរកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សនយោបាយទាំងអស់បានប្រកាន់ភ្ជាប់នូវ គោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពច្បាប់ បទបញ្ជានីតិវិធី ក៏ដូចជាក្រមសីលធម៌របស់គណបក្សនយោបាយ ទើបធ្វើអោយការឃោសនានៅខេត្តកែប ប្រព្រឹត្តិទៅដោយរលូន គ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ និងគ្មានការំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។

នេះបើតាមការលើកឡើងរបស់លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំស្តីពី ការងារសន្តិសុខក្នុងដំណើរការឃោសនាបោះឆ្នោត នៅសាលប្រជុំ គ.ជ.ប ខេត្តកែប ក្រោមអធិបតីភាពលោក ងិន ងិនដា អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោក ងិន ងិនដា អភិបាលរងខេត្តកែប ទទួលបន្ទុកកិច្ចការបោះឆ្នោត បានលើកឡើងដែរថា គិតមកទល់ម៉ោងនេះ ក្នុងដំណាក់កាលឃោសនាស្វែងរកសំលេងឆ្នោត សម្រាប់ខេត្តកែបមិនមានបណ្តឹងណាមួយនោះទេ ដែលនេះបង្ហាញពីភាពចាស់ទុំ ការគោរពច្បាប់ និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ របស់សមាជិក សមាជិកា នៃបណ្តាគណបក្សនយោបាយទាំង១០ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោកបន្តថា នេះជាលទ្ធផលល្អប្រសើរមួយ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែបផ្ទាល់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាតំណាងបក្សនយោបាយផងដែរ។

យោងរបាយការណ៍ លោក គីវ សាឌុំ បានបង្ហាញដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨.១៩៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ៦៩ការិយាល័យ នៅទូទាំង៥ ឃុំសង្កាត់ ក្នុងខេត្តកែប។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅកែបមានតែគណបក្សនយោបាយ៣ប៉ុណ្ណោះ ក្នុងចំណោម១០បក្សនយោបាយ បានដាក់ផែនការកម្មវិធីឃោសនាស្វែងរកសំលេងឆ្នោតនៅខេត្តកែប ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ខណៈគណបក្សនយោបាយចំនួន៧ទៀត មិនមានសកម្មភាពអ្វីនោះទេ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.