ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយជួយទាំងអ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយ ឱ្យរីកចម្រើនទាំងអស់គ្នា ដើម្បីឱ្យខ្មែរយើងខ្លាំង (Video inside)

បណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយជួយទាំងអ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយ ឱ្យរីកចម្រើនទាំងអស់គ្នា ដើម្បីឱ្យខ្មែរយើងខ្លាំង (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ លោកបណ្ឌិត ហ៊ុ​ន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា លើកយកប្រធានបទមួយពាក់ព័ន្ធ «អ្នកមាន អ្នកក្រ»។

លោកបណ្ឌិតបានបញ្ជាក់ថា នៅពេលមានការបែងចែកអ្នកមាន និងអ្នកក្រ នាំឱ្យកើតមានបញ្ហា ដូច្នេះកុំលាបពណ៌ប្រជាពលរដ្ឋ កម្ពុជាមិនមានការបែងចែកវណ្ណៈទេ។

លោ​កបន្តថា «យើងអាចនិយាយបានថា អ្នកមានជីវភាពធូរធារ (អ្នកមាន) អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់នៅឡើយ យើងឱ្យនិយមន័យបែបនេះ គឺជាប្រជាជនខ្មែរយើងទាំងអស់គ្នា។ តើអ្នកទាំង៣នេះ អាក្រក់ឬយ៉ាងណា ហើយអ្នកទាំង៣នេះ គួរស្អប់គ្នាឬយ៉ាងណា ? អ្នកទាំង៣នេះ យើងអត់មានត្រូវស្អប់គ្នាទេ ត្រូវយកអាសាគ្នា ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយគណបក្សប្រជាជនកម្ពុជា ផ្តោតលើគោលនយោបាយក្នុងជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួមដើម្បីឱ្យខ្មែរយើងខ្លាំង»។

លោកបន្តថា «គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអត់មានគិតវណ្ណៈទេ គិតប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែមួយ ប្រជាពលរដ្ឋទាំងអស់ទាំងអ្នកធូរធារ ទាំងអ្នកមធ្យម ទាំងអ្នកក្រីក្រត្រូវតែជួយព្រោះជាកម្លាំងជាតិ ដើម្បីឱ្យជាតិយើងរឹងមាំ ទាល់តែប្រជាជនយើងទាំងអស់រីកចម្រើន»។​

លោកបណ្ឌិតបានពន្យល់ផងដែរ អំពីតួនាទី និងការចូលរួមរបស់អ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយ ដើម្បីចូលរួមអភិវឌ្ឍន៍​ជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.