ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា

សម្តេចតេជោ ណែនាំអាជ្ញាធរតាមដានគណនី telegram twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ

សម្តេចតេជោ ណែនាំអាជ្ញាធរតាមដានគណនី telegram twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអាជ្ញា​ធរទាំងថ្នាក់ជាតិ ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ចូលតាមដានគណនី​telegram twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការណែនាំឱ្យអាជ្ញាធរតាមដានសំណូមពររបស់ប្រជាពលរដ្ឋនៅតាមគណនីនៃបណ្តាញសង្គមរបស់សម្តេចទាំង៣នេះហើយ សម្តេចតេជោនាយករដ្ឋ​មន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋបង្កើតគណនីបណ្តាញសង្គម telegram,twitter និង TikTok ហើយភ្ជាប់ជាមួយសម្តេច ដើម្បីផ្តល់ព័ត៌មាន ឬផ្តល់សំណូមពរនានាទៅកាន់សម្តេចផងដែរ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ដើម្បីទទួលបានព័ត៌មានពីខ្ញុំផ្តល់មតិឱ្យខ្ញុំ ឬស្នើសុំឱ្យខ្ញុំជួយ​ សូមបង្កើត​ប្រសិនមិនទាន់មាន និងសូមភ្ជាប់ជាមួយ​បណ្តាញ​​ទាំង៣ខាងលើនេះរបស់ខ្ញុំ។ បណ្តាញទាំង ៣ខ្ញុំបើកឱ្យចូលមានមតិ បានគ្រប់​បណ្តាញ»។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា បើទោះជាសម្តេចបោះបង់ចោល​ហ្វេស​បុក តែសម្តេចនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជន​បាន​កាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.